ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rubio​ ថា​សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ជួយ​ហ្វីលីពីន​​ពាក់ព័ន្ធ​​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​ចិន


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Marco Rubio ​ជួប​មន្ត្រីក្រុមប្រទេស Quad នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២១ មករា ឆ្នាំ២០២៥។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Marco Rubio ​ជួប​មន្ត្រីក្រុមប្រទេស Quad នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២១ មករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្មី​លោក Marco Rubio បាន​ពិភាក្សា​ពី«សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​និង​អស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»ជាមួយ​សមភាគី​ហ្វី លីពីន​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ហើយ​បាន​សង្កត់​ពី«ការមិន​អាច​រំលោភ​បាន»នៃ​ការតាំងចិត្ត​ការការពារ​របស់​សហរដ្ឋ​អាមេរិក​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​ការនិយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោកEnrique Manalo​ថា«លោក​រដ្ឋមន្ត្រី​ការបរទេស Rubioបាន​និយាយ​ថា​អាកប្បកិរិយា​របស់​ចិន​ធ្វើ​ឱ្យ​អន្តរាយ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​និង​មិន​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ»។

ហ្វីលីពីន​មាន​ការច្របូក​ច្របល់ក្នុង​ការឈ្លោះ​ប្រកែក​នៅឯ​សមុទ្រជាមួយ​ចិន​ក្នុង​រយៈ ពេល២ឆ្នាំ​កន្លង​មក​នេះ​ហើយ​ប្រទេស​ទាំង២បាន​ប្រឈម​ជម្លោះ​ជា​ប្រចាំ​នៅ​ផ្ទៃទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ស្ថិត​នៅ​ខាង​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​រដ្ឋាភិបាល​ហ្វីលីពីន។

ការនិយាយ​តាម​ទូរស័ព្ទ​របស់​លោក Rubio បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោក​បាន​រៀបចំ​ទទួល​សមភាគី​មកពី​ប្រទេស​អូស្ត្រាលី ឥណ្ឌា​និង​ជប៉ុន​នៅ​ក្នុង​វេទិកា«Quad»​ដែល​ផ្តោត​លើ​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trumpបាន​វិល​ត្រឡប់​មក​កាន់​សេតវិមាន​វិញ។ ប្រទេស​ទាំង៤បាន​តាំង​ចិត្ត​ឡើង​វិញ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា។

សមាជិក​ក្រុម​ប្រទេស«Quad»​និង​ហ្វីលីពីន​មាន​ការព្រួយ​បារម្ភ​រួម​គ្នាអំពី​ការកើនឡើង​នូវ​អំណាច​របស់​ចិន​ហើយ​ពួក​អ្នក​វិភាគ​បាន​និយាយ​ថា​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​សញ្ញា​ពី​ការបន្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហើយ​ថា​ការទប់ ទល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ក្លាយ​ជា​អាទិភាព​កំពូល​មួយ​សម្រាប់​លោក​ប្រធានាធិប តី Trump។

នៅ​ក្នុង​ការនិយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Manalo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rubio«បាន​សង្កត់​ពី​ការតាំងចិត្ត​ការការពារ​របស់​សហរដ្ឋ​អាមេរិក​ដល់​ហ្វីលី ពីន»នៅ​ក្រោម​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅមក​របស់​ប្រទេស​ទាំង២​ហើយ​បាន​ពិភាក្សា​រក​មធ្យោបាយ​ដើម្បី​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពង្រីក​ចំណង​ទាក់ទង​សេដ្ឋកិច្ច​និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG