ប្រធានាធិបតីសហរដ្ឋអាមេរិកដែលជិតចប់អាណត្តិលោក Joe Biden នឹងថ្លែងសុន្ទរកថាគោលនយោបាយការបរទេសលើកចុងក្រោយរបស់លោកនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយលោកនឹងអះអាងថាអាមេរិកនៅពេលនេះគឺខ្លាំងជាងពេលលោក Donald Trump ចប់អាណត្តិទីមួយរបស់លោកឆ្ងាយណាស់។
អាជ្ញាធរនៅរដ្ឋ California ប៉ែកខាងលិចសហរដ្ឋអាមេរិកថា មនុស្សយ៉ាងតិច ១០ នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃដ៏ធំដែលបានរាលដាលបំផ្លាញផ្នែកខ្លះនៃទីក្រុង Los Angeles។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump នឹងមិនជាប់ពន្ធនាគារឬបង់ប្រាក់ពិន័យដោយសារការកាត់ទោសពីបទព្រហ្មទណ្ឌរបស់លោកក្នុងសំណុំរឿងលុយបំបិទមាត់តារាអាសអាភាសម្នាក់នោះទេ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ចៅក្រមម្នាក់កាលពីថ្ងៃសុក្រ។
ក្រុមហ៊ុន Morningstar-DBRS បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃនៅតំបន់ទីក្រុង Los Angeles នៃភាគខាងត្បូងរដ្ឋ California អាចជាការបំផ្លិចបំផ្លាញខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋនេះ
តុលាការកំពូលរដ្ឋញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការរាំងខ្ទប់ការផ្ដន្ទាទោសលោក Trump ក្នុងសំណុំរឿងបង់លុយបំបិទមាត់ ដែលធ្វើឲ្យប្រធានាធិបតីជាប់ឆ្នោតរូបនេះ ទំនងជាប្រើជម្រើសចុងក្រោយ គឺតុលាការកំពូលសហរដ្ឋអាមេរិក ដើម្បីរារាំងសវនាការ កុំឲ្យធ្វើឡើងបាននៅថ្ងៃសុក្រនេះ។
ថ្ងៃព្រហស្បតិ៍ គឺជាទិវាកាន់ទុក្ខទូទាំងសហរដ្ឋអាមេរិក ចំពោះមរណភាពអតីតប្រធានាធិបតីលោក Jimmy Carter ដោយរដ្ឋាភិបាលបិទដំណើរការ ខណៈមន្ត្រីកំពូលៗទៅជួបជុំគ្នានៅព្រះវិហារគ្រិស្ត Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមបុណ្យសពថ្នាក់រដ្ឋ
អគ្គិភ័យថ្មីនិងរាលដាលដ៏រហ័សមួយបានឆេះឡើងកាលពីយប់ថ្ងៃពុធនៅក្នុងតំបន់ Hollywood Hills ដែលបានបណ្តាលឱ្យមានបទបញ្ជាថ្មីៗបំផុតដើម្បីឱ្យមនុស្សចាកចេញទៅកន្លែងដែលមានសុវត្ថិភាព។
ប្រធានាធិបតីបន្តវេនពីលោក Carter ដែលនៅរស់ មានលោក Bill Clinton លោក George W. Bush លោក Barack Obama លោក Donald Trump និងលោក Joe Biden គ្រោងនឹងចូលរួមក្នុងពិធីបុណ្យសពនេះ ហើយលោក Biden នឹងអានវិយោគកថានៅក្នុងពិធីនោះ។
លោក Jake Sullivan បានធ្វើទស្សនកិច្ចនៅទីក្រុង New Delhi និងពណ៌នាថាកិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងសហរដ្ឋអាមេរិក«សំខាន់»សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សភាអាមេរិកកាលពីថ្ងៃចន្ទបានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីជាប់ឆ្នោត លោកDonald Trump បានឈ្នះការបោះឆ្នោតឆ្នាំ ២០២៤។ ថ្ងៃទី៦ ខែមករាកាលពីបួនឆ្នាំមុន ពួកអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានសភារបស់សហរដ្ឋអាមេរិកដើម្បីរារាំងការបញ្ជាក់ជាផ្លូវការដោយសភាពីការឈ្នះការបោះឆ្នោតឆ្នាំ២០២០របស់លោក Joe Biden ។
បើទោះបីអ្នកវិភាគនិងអ្នកជំនាញក្នុងវិស័យអប់រំមួយចំនួនយល់ឃើញពីភាពមានកម្រិតរបស់អ្នកស្រីនៅក្នុងវិស័យអប់រំ គេរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អ្នកស្រី។
ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការរាំងខ្ទប់ការទិញក្រុមហ៊ុនU.S. Steel របស់អាមេរិក ដោយក្រុមហ៊ុនជប៉ុន Nippon Steel ក្នុងតម្លៃ១៤ពាន់៩រយលានដុល្លារ បង្កភាពអាប់អួរដល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសជប៉ុន
ព័ត៌មានផ្សេងទៀត