លោក Bryant S. Ben ជនរងគ្រោះម្នាក់ពីទីក្រុង Long Beach ក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិកដែលលោកមកពីខេត្តកំពង់ចាមដែលបានបាត់បង់គ្រួសារនិងសាច់ញាតិជាច្រើនក្នុងរបបខ្មែរក្រហមបានថ្លែងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌និងសំណងសម្រាប់ជនរងគ្រោះនៅមុនពេលតុលាការបញ្ចប់ដំណើរការរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា នេះជាលើកទីមួយហើយ ដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍បានទទួលជំនួយដោយផ្ទាល់ ដើម្បីអាចថែទាំសុខភាពខ្លួនឯង។
សាលាបុណ្យទួលពោធិ៍ជ្រៃក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់កាលពី២ឆ្នាំមុន ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់នៅទីនោះក្នុងរបបខ្មែរក្រហម។
លោក ខៀវ សំផន ចាត់ទុកសវនាការជាច្រើនឆ្នាំមកនេះ មាន«សារៈសំខាន់»សម្រាប់រូបលោក ហើយលោកដឹងថាលោកនឹងត្រូវស្លាប់ក្នុងពន្ធនាគារ។
សហព្រះរាជអាជ្ញាអន្តរជាតិ បានថ្លែងច្រានចោលការលើកឡើងរបស់មេធាវីលោក ខៀវ សំផន ដោយលើកឡើងថាខ្មែរក្រហមមានគោលនយោបាយសម្លាប់ជនជាតិវៀតណាម មិនមែនត្រឹមតែទាហាននោះទេ គឺជនជាតិវៀតណាមទូទៅ។
សវនាការបណ្ដឹងសាទុក្ខនេះគ្រោងចាយពេលទៅពី ៤ទៅ៥ថ្ងៃ ហើយសាលដីកាស្ថាពរនឹងសម្រេច នៅចុងឆ្នាំ ២០២២។
សវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ដែលប្រព្រឹត្តទៅនៅសប្ដាហ៍នេះ នឹងផ្ដោតលើសាលដីកាកាលពីឆ្នាំ២០១៨របស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ឱ្យ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មេដឹកនាំខ្មែរក្រហមភាគច្រើនបានស្លាប់ដោយសារជំងឺផ្សេងៗក្នុងពេលនិងក្រោយពេលសំណុំរឿងក្តីរបស់ពួកគេកំពុងដំណើរការឬបានបញ្ចប់។
ព័ត៌មានផ្សេងទៀត
No media source currently available