បទសម្ភាសន៍VOA៖ ជនរងគ្រោះភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ទាមទារយុត្តិធម៌និងសំណងពីសាលាក្តីខ្មែរក្រហម
ក្រុមជនរងគ្រោះដែលពាក់ព័ន្ធផ្ទាល់ជាមួយសាលាក្តីខ្មែរក្រហមផ្តោតជាសំខាន់លើយុត្តិធម៌និងសំណងនៅពេលដែលសាលាក្តីកូនកាត់ចូលរួមដោយអង្គការសហប្រជាជាតិ (អ.ស.ប.) អំពាវនាវឲ្យជនរងគ្រោះនិងសាធារណជនចូលរួមចំណែកជាគំនិតលើមុខងារដែលនៅសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហមពាក់ព័ន្ធនឹងជនរងគ្រោះមុនពេលតុលាការនេះគ្រោងនឹងបញ្ចប់ដំណើរការនីតិវិធីរបស់ខ្លួននាពេលអនាគត។ លោក Bryant S. Ben ជនរងគ្រោះម្នាក់ពីទីក្រុង Long Beach ក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិកដែលលោកមកពីខេត្តកំពង់ចាមដែលបានបាត់បង់គ្រួសារនិងសាច់ញាតិជាច្រើនក្នុងរបបខ្មែរក្រហមបានថ្លែងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌និងសំណងសម្រាប់ជនរងគ្រោះនៅមុនពេលតុលាការបញ្ចប់ដំណើរការរបស់ខ្លួន។ លោក Bryant S. Ben បានផ្តល់បទសម្ភាសន៍តាមទូរសព្ទពីទីក្រុង Long Beach រដ្ឋ California ដល់លោក សុខ ខេមរា នៃវីអូអេ៕