អង្គការសុខភាពពិភពលោក កំពុងអំពាវនាវឱ្យមនុស្សធ្វើចលនា ដើម្បីឱ្យមាន សុខភាពល្អជាងមុន។ ទីភ្នាក់ងារខាងសុខភាពរបស់អង្គការសហប្រជាជាតិថា សកម្មភាពខាងរាងកាយ អាចជួយបញ្ចៀសការស្លាប់របស់មនុស្សរហូតដល់៥លាននាក់ក្នុងមួយឆ្នាំៗ។
មន្ត្រីជាន់ខ្ពស់ស្ថានទូតចិនមួយរូបអះអាងថាថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសចិន មានប្រសិទ្ធភាពជាង៨០ភាគរយ ប៉ុន្តែអ្នកតាមដាននយោបាយនៅកម្ពុជាថាកម្ពុជាត្រូវថ្លឹងថ្លែងឲ្យបានហ្មត់ចត់អំពីការទិញវ៉ាក់សាំងណាមួយយកមកប្រើប្រាស់។
បុគ្គលិកសុខាភិបាល និងមនុស្សចាស់ជរាដែលស្នាក់នៅមណ្ឌលចាស់ជរា នឹងមានអាទិភាពដំបូងគេបង្អស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងនេះ ដែលជុំទីមួយមានប្រហែលជា ២ លាន ៩ សែនដូស។
រដ្ឋបាលស្បៀងអាហារនិងឱសថ ត្រូវគេរំពឹងជាទូទៅថា នឹងអនុញ្ញាតការប្រើវ៉ាក់សាំងគ្រាបន្ទាន់ប្រហែលនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ បន្ទាប់ពីក្រុមប្រឹក្សាពិសេសបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចែកចាយភ្លាមៗនូវវ៉ាក់សាំងចំនួន ៦ លាន ៤ សែនដូសនៅទូទាំងសហរដ្ឋអាមេរិក។ បុគ្គលិកសុខាភិបាលនឹងទទួលបានអាទិភាពមុនគេ ដើម្បីចាក់វ៉ាក់សាំងនេះ។
ខណៈរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅផ្ទះដោយសារមានការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ប្រជាពលរដ្ឋដែលមានចំណូលតិចតួចក្នុងរាជធានីភ្នំពេញ នៅតែបន្តពុះពារចេញក្រៅផ្ទះ ដើម្បីស្វះស្វែងរកចំណូលទាំងប្រថុយប្រថាន ដោយពួកគេថា ការរកលុយដើម្បីក្រពះ ជារឿងសំខាន់ជាងការឆ្លងជំងឺកូវីដ១៩។
ប្រសិនបើគណៈកម្មាធិការប្រឹក្សាយោបល់អំពីវ៉ាក់សាំងនិងផលិតផលជីវសាស្ត្រពាក់ព័ន្ធនានា ផ្តល់ការអនុញ្ញាតទៅតាមការរំពឹងទុក នោះទីភ្នាក់ងារម្ហូបអាហារនិងឱសថ នឹងទំនងជាផ្តល់ការយល់ព្រមចុងក្រោយរបស់ខ្លួនយ៉ាងលឿនបំផុតនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្តាហ៍នេះ។
មន្ត្រីសមាគមអាដហុកលើកឡើងថា ការចោទប្រកាន់របស់តុលាការមកលើអ្នកផលិតស្រាទាំងនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺមន្ត្រីជំនាញគួរស្វែងរកប្រភពនៃសារធាតុគីមី ដែលត្រូវបានប្រើសម្រាប់ផលិតស្រាសម្រាប់លក់ឲ្យអ្នកភូមិ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានប្រារព្ធព្រឹត្តិការណ៍ផ្សេងគ្នាក្នុងពេលដំណាលគ្នា កាលពីថ្ងៃអង្គារម្សិលមិញ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
មនុស្ស៤នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យការឆ្លងក្នុងសហគមន៍នៅកម្ពុជា កើនទៅដល់៣៨ករណីហើយ គិតត្រឹមថ្ងៃពុធនេះ។
ព័ត៌មានផ្សេងទៀត