ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេលវេលា​ជិត​ដល់​សម្រាប់​សហរដ្ឋ​អាមេរិក​សម្រេច​អំពី​វ៉ាក់សាំង​កូវីដ១៩


ដបវ៉ាក់សាំងកូវីដ១៩ ដែលផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ Pfizer ​និង​ក្រុមហ៊ុន​ BioNTech​ របស់​អាល្លឺម៉ង់ នៅឯមន្ទីរពេទ្យ Royal Victoria ក្នុងក្រុង Belfast នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
ដបវ៉ាក់សាំងកូវីដ១៩ ដែលផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ Pfizer ​និង​ក្រុមហ៊ុន​ BioNTech​ របស់​អាល្លឺម៉ង់ នៅឯមន្ទីរពេទ្យ Royal Victoria ក្នុងក្រុង Belfast នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ពេល​វេលា​កាន់តែ​ខិតជិត​មក​ដល់​សម្រាប់​រដ្ឋបាល​ស្បៀង​អាហារ​និង​ឱសថ​អាមេរិក ​(FDA) ​សម្រេច​ចុង​ក្រោយ​អំពី​វ៉ាក់សាំង​វីរុសកូរ៉ូណា​ ដែល​គេ​ទន្ទឹង​រង់ចាំ​នោះហើយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ Pfizer ​និង​ក្រុមហ៊ុន ​BioNTech​ របស់​អាល្លឺម៉ង់ ​ដែល​បង្ហាញ​ថា មាន​ប្រសិទ្ធភាព​៩៥​ភាគរយ ​ក្នុង​ការបង្ការ​ជំងឺ​កូវីដ១៩។​

រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថ ​ត្រូវ​គេរំពឹង​ជាទូទៅ​ថា​ នឹង​អនុញ្ញាត​ការប្រើ​វ៉ាក់សាំង​គ្រាបន្ទាន់​ប្រហែល​នៅថ្ងៃសុក្រ​ ឬ​ថ្ងៃសៅរ៍​ បន្ទាប់ពី​ក្រុម​ប្រឹក្សា​ពិសេសបោះឆ្នោត​អនុម័ត​នៅ​ថ្ងៃព្រហស្បតិ៍។​ ការសម្រេច​នេះ ​កើតឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ បាន​មាន​កំណត់ត្រា​មនុស្ស​ស្លាប់​ជាង​៣.១០០​នាក់​ក្នុង​មួយថ្ងៃ​ដោយ​សារ​វីរុស​នេះ ​នៅ​ដើម​សប្តាហ៍​នេះ។​

គិតត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋ​អាមេរិក​បាន​កត់ត្រា​ការឆ្លង​កូវីដ១៩​ចំនួន​ជាង១៥,​៥​លាន​ករណី​ និង​មាន​មនុស្ស​ស្លាប់​ជាង​២៩១.០០០​នាក់។​ នេះបើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins។​

ក្នុង​ចំណោម​មនុស្ស​២២​នាក់​នៃ​ក្រុមប្រឹក្សា​ FDA ​មាន​១៧​នាក់​ បាន​បោះឆ្នោត​គាំទ្រ​ការចាក់​វ៉ាក់សាំង​នេះ ​ហើយ​៤​នាក់​ បាន​បោះឆ្នោត​ប្រឆាំង​ និង​ម្នាក់​បាន​បោះឆ្នោត​អនុប្បវាទ​ចំពោះ​សំណួរ​ថា៖ ​«ផ្អែក​លើ​ភស្តុតាង​វិទ្យាសាស្ត្រ​សរុប​ តើ​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​កូវីដ១៩ ​របស់​ក្រុមហ៊ុន ​Pfizer/BioNTech​ មាន​ប្រយោជន៍​លើស​ហានិភ័យចំពោះ​មនុស្ស​អាយុ​ចាប់​ពី​១៦​ឆ្នាំ ​ឡើង​ទៅ​ ឬទេ?»

XS
SM
MD
LG