ការយល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនឱសថ Pfizer បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពជាង៩០% បន្ទាប់ពីធ្វើតេស្តសាកល្បងក្នុងដំណាក់កាលចុងក្រោយរួចមក។
មន្ត្រីអង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងថាវ៉ាក់សាំងកូវីដដំបូងប្រហែលជាមកដល់កម្ពុជាអំឡុងខែមីនាខាងមុខ ខណៈរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រកាសពីគម្រោងនៃការកុម្ម៉ង់ទិញនិងចែកចាយចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងជាសាកលនេះ។
ទីក្រុងហុងកុង ប្រទេសជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង កោះតៃវ៉ាន់ និងប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ១៩ ហក់ឡើងខ្ពស់ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក។
ក្រុមមេដឹកនាំសហជីពនិយាយថា កម្មករក៏នៅរក្សាទម្លាប់ហូបចុកជុំៗគ្នា ដែលជាការបារម្ភមួយចំពោះការឆ្លងជំងឺកូវីដ១៩។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ មានប្រសាសន៍ថាការសម្រេចរបស់រដ្ឋាភិបាលមិនប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅពេលនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ។
កាលពីថ្ងៃសុក្រ មានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់មិនធ្លាប់មានពីមុនមករហូតដល់ជិត ២២៨.០០០ ករណី នៅទូទាំងសហរដ្ឋអាមេរិក។
ស្របពេលដែលសហរដ្ឋអាមេរិករៀបចំគម្រោងការចែកចាយវ៉ាក់សាំងកូវីដ១៩ ក្រុមមន្ត្រីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមចោរព័ត៌មានវិទ្យា ឬហេកគ័រ (hackers) កំពុងដាក់គោលដៅទៅលើក្រុមហ៊ុនឱសថសំខាន់ៗដែលរៀបនឹងបញ្ចេញវ៉ាក់សាំង។
អគ្គលេខាធិកាអង្គការសហប្រជាជាតិលោកAntonio Guterres បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅទូទាំងសកលលោក នឹងមិនអាចប្រសើរឡើងវិញតាមរយៈវ៉ាក់សំាងមួយមុខនោះទេ ហើយការរើបឡើងវិញពេញលេញ អាចចំណាយពេលរាប់ឆ្នាំ ឬរាប់ទសវត្សក៏ថាបាន។
លោក Brendan Varma អ្នកនាំពាក្យរបស់ប្រធានសម័យប្រជុំពេញអង្គរបស់អ.ស.ប. បានលើកឡើងថា សម័យប្រជុំពិសេសនេះ មានគោលបំណងបង្កើតនូវយុទ្ធសាស្ត្រពហុភាគីក្នុងចំណោមប្រទេសនានា ភាគីអ.ស.ប. វិស័យឯកជន និងក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីរកវិធីដាក់ចេញនូវយុទ្ធសាស្រ្តស្តារឡើងវិញ។
នាយកមជ្ឈមណ្ឌល CDC លោក Robert Redfield បានថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញផ្សាយបន្តផ្ទាល់ដែលរៀបចំដោយមូលនិធិសភាពាណិជ្ជកម្មអាមេរិកតាមប្រសាសន៍ដើមថា៖ «និយាយជាការពិតទៅគឺនៅខែធ្នូ ខែមករា ហើយនិងខែកុម្ភៈ នឹងអាចឆ្លងកាន់តែខ្លាំង»។
ព័ត៌មានផ្សេងទៀត