ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យដឹងថា នៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជាអាកាសធាតុក្តៅនឹងកើនដល់ជិត៤០អង្សាសេ ដែលអាចបង្កឱ្យមានបាតុភូតធម្មជាតិជាយថាហេតុ។
ក្រសួងសុខាភិបាលបានកំណត់វិធីសាស្ត្រសាមញ្ញៗចំនួន១៥ចំណុច ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាព។
សម្រាប់សិស្សានុសិស្ស ការសិក្សាជារឿងចម្បង ប៉ុន្តែការបរិភោគចំណីអាហារដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ គ្មានអនាម័យនិងគុណភាពដែលប៉ះពាល់ដល់សុខភាព ក៏ជាហេតុមួយដែលធ្វើឱ្យការសិក្សារបស់សិស្សមានការថយចុះផងដែរ។
ប្រធានមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ លោក គី សង់ទី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចំនួនក្មេងៗដែលមកពិនិត្យព្យាបាលជំងឺកើនឡើង បើធៀបនឹងឆ្នាំ២០២១ និង២០២២។ លោកបន្ថែមថាជំងឺភាគច្រើនរបស់កុមារទាំងនោះ គឺរលាកទងសួត និងជំងឺទូទៅផ្សេងៗ។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida លើកឡើងពីផលវិបាកនានាដែលបង្កឡើងដោយជំងឺលើសសម្ពាធឈាមមានដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ជំងឺតម្រង់នោមរ៉ាំរ៉ៃនិងខ្សោយតម្រង់នោម ភ្នែកមើលមិនឃើញ បញ្ហាក្នុងការរួមភេទ ជាដើម។
នៅគម្រប់៣ឆ្នាំនៃវិបត្តិការរាតត្បាតជំងឺកូវីដ១៩ វីរុសនេះនៅតែបន្តឆ្លងរាលដាល ហើយការស្លាប់កើនជិតដល់ប្រាំពីរលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែមនុស្សភាគច្រើនបានវិលត្រឡប់មកកាន់ជីវិតធម្មតា ដោយសារតែភាពស៊ាំនឹងការឆ្លង និងការចាក់វ៉ាក់សាំងការពារ។
នៅភូមិរលាំង កូនសិស្សបឋមសិក្សាទៅរៀននៅសាលាដូចសព្វដង។ តែកុមារី ប៊ៀន ណារ៉ុង ដែលម្តាយបង្កើតនិងសាច់ញាតិសរសើរមិនដាច់ពីមាត់នោះថា ជាអ្នកចូលចិត្តការរៀនសូត្រ មិនបានទៅរៀនដូចមុនទេ ដោយសារតែជំងឺផ្តាសាយបក្សីបានឆក់យកជីវិតនាងក្នុងពេលដ៏ខ្លី។
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់រដ្ឋាភិបាលទីក្រុងហុងកុងដកចេញបម្រាមឱ្យប្រជាជនពាក់ម៉ាស អ្នករស់នៅក្នុងទីក្រុងហុងកុងភាគច្រើននៅតែបន្ដពាក់ម៉ាសដើម្បីការពារពីជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថា ជំងឺផ្តាសាយបក្សីនេះចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៥ ដោយមានអ្នកឆ្លងជំងឺនេះសរុបចំនួន ៥៧ នាក់ ក្នុងនោះ ៣៨ នាក់បានស្លាប់។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា បុរសដែលជាឪពុកបង្កើតរបស់កុមារី ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញថាឆ្លងជំងឺផ្តាសាយនេះ ហើយកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យស្រុកមួយក្នុងខេត្តព្រៃវែង។
ឪពុករបស់ក្មេងស្រីកម្ពុជាដែលមានអាយុ១១ឆ្នាំហើយដែលបានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សីក្នុងសប្តាហ៍នេះ បានធ្វើតេស្តរកឃើញឆ្លងវីរុសនេះ។ នេះបើតាមមន្ត្រីសុខភាពកម្ពុជាដែលបាននិយាយនៅថ្ងៃសុក្រនេះ ហើយដែលត្រូវចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
មន្រ្តីសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា កុមារីម្នាក់អាយុ១១ឆ្នាំ រស់នៅក្នុងស្រុកស៊ីធរកណ្តាល បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅក្នុងភូមិសាស្រ្តដែលមានសត្វមាន់ទាងាប់ជាបន្តបន្ទាប់។
ព័ត៌មានផ្សេងទៀត
No media source currently available