ក្រោយការចុះធ្វើបច្ចុប្បន្នភាពចំនួនពីរលើកនៅក្នុងព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ សហគមន៍ជនជាតិដើមភាគតិចកួយបានពើបប្រទះបទល្មើសព្រៃឈើជាបន្តបន្ទាប់។ ពួកគេសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ព្រៃឈើ ព្រមទាំងជំរុញឱ្យអាជ្ញាធរចាត់វិធានការផងដែរ។
ប្រទេសអាហ្វ្រិកខាងត្បូងមានករណីបរបាញ់ខុសច្បាប់ ៩០% នៃករណីដែលត្រូវបានរាយការណ៍ទាំងអស់នៅទ្វីបអាហ្វ្រិក ដែលភាគច្រើនជាការបរបាញ់សត្វរមាសស។
ក្រុមតាមដានបានសង្កេតឃើញពីការប្រែប្រួលខ្លះៗលើភាពចម្រុះនៃមច្ឆានៅផ្នែកខាងលើទំនប់សាយ៉ាប៊ូរី ដោយវាមានកម្រិតថេរចាប់ពីឆ្នាំ២០១៧ដល់២០១៩ និងធ្លាក់ចុះក្នុងឆ្នាំ២០២០។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទន្លេចំនួន៦៦នៅក្នុងសង្កាត់ចំនួន៣៤នៅក្នុងតំបន់ Chongqing ភាគនិរតីបានរីងស្ងួត។
ភ្ជាប់ជាមួយការថ្លែងបែបនេះ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យដាក់ភ្នំតាម៉ៅដែលរងការកាប់បំផ្លាញព្រៃឈើជាតំបន់អភិរក្សដើម្បីកុំឱ្យមានការព្រួយបារម្ភពីការបាត់បង់ព្រៃឈើទាំងនោះនាថ្ងៃអនាគត។
កាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានចេញសារប្រញាប់មួយប្រាប់សាធារណជនថា គម្រោងការអភិវឌ្ឍនានានៅតំបន់ភ្នំតាម៉ៅ ត្រូវតែបញ្ឈប់ ហើយក្រុមហ៊ុនឯកជនដែលបានឈូសឆាយដីព្រៃត្រូវដាំដើមឈើឡើងវិញ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងក្នុងន័យដើមថា៖«រដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយ ដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី»។
ដើមឈើក្នុងព្រៃលិចទឹកទាំងនោះក្នុងទន្លេមេគង្គដើរតួយ៉ាងសំខាន់ក្នុងការជួយដល់បរិស្ថាន ជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនដែលពឹងផ្អែកលើទន្លេនេះ។
កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ ដោយការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ក្នុងពេលបច្ចុប្បន្ននេះ ពួកគេព្រួយបារម្ភថា ពួកគេនឹងមិនអាចពឹងផ្អែកលើធនធានធម្មជាតិនេះពីបឹងទន្លេសាបបានយូរអង្វែងទៀតទេ ហើយអ្នកទន្លេមួយចំនួនគិតចង់ចាកចេញពីបឹងនេះ ទៅតាំងទីលំនៅនិងប្រកបរបរលើដីគោក ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។
លោក ថាប់ សុខឃីម សមាជិករបស់សហគមន៍ ប្រាប់វីអូអេនៅថ្ងៃអង្គារថាបទល្មើសព្រៃឈើចេះតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ខណៈអ្នកប្រព្រឹត្តបទល្មើសក៏មានចំនួនច្រើនគួរឱ្យកត់សម្គាល់។
អភិបាលខេត្តព្រះសីហនុបានបញ្ជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរតាមផ្លូវសមុទ្រ និងទៅកោះនានា ចាប់ពីថ្ងៃទី១១ ដល់១៤ ខែកក្កដានេះ។
ព័ត៌មានផ្សេងទៀត
No media source currently available