លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា «ផ្អែកលើការប្តេជ្ញាចិត្តបច្ចុប្បន្នរបស់រដ្ឋជាសមាជិក ពិភពលោកកំពុងដើរតាមផ្លូវមហន្តរាយ គឺឡើងកំដៅ ២,៧អង្សាសេ មិនមែន ១,៥អង្សាសេ ដូចដែលយើងទាំងអស់គ្នាបានព្រមព្រៀងគ្នានោះទេ។ វិទ្យាសាស្ត្រប្រាប់យើងថា កំណើនលើសពី ១,៥ អង្សាសេ នឹងនាំឱ្យមានគ្រោះមហន្តរាយ»។
សកម្មជនម្នាក់ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលការពារព្រៃឈើច្រើនឆ្នាំមកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ ក្រោយពីលោកត្រូវបានហៅឲ្យទៅធ្វើអត្តសញ្ញាណបណ្ណថ្មី នៅប៉ុស្តិ៍នគរបាល។ នេះបើតាមភរិយារបស់សកម្មជនរូបនោះ និងបងថ្លៃរបស់លោកដែលជូនសកម្មជនរូបនោះទៅប៉ុស្តិ៍នគរបាល។
លោកស្រី Michelle Bacheletមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ការបញ្ចេញសារ ធាតុកខ្វក់និងការបាត់បង់ធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងរួចហើយ ក៏ប៉ុន្តែប្រទេសនា នាបានខកខានមិនបានចាត់វិធានការដើម្បីទប់ស្កាត់ការខូចខាតទាំងនេះ។
តំបន់អាងទន្លេមេគង្គបានស្គាល់នូវការកើតឡើងជាញឹកញយនៃបាតុភូតកម្រិតទឹកទាបនាប៉ុន្មានឆ្នាំចុងក្រោយនេះអំឡុងរដូវវស្សា ដែលក្រុមអ្នកការពារបរិស្ថានបានលើកឡើងថាបណ្ដាលមកពីគ្រោះរាំងស្ងួត និងការសាងសង់ទំនប់វារីអគ្គីសនីកាត់ផ្ទៃទន្លេ។
សមាជិក៩រូបនៃបណ្តាញអ្នករត់ពន្ធអន្តរជាតិសម្រាប់ភ្លុកដំរីនិងស្នែងរមាស ត្រូវបានបញ្ជូនឡើងតុលាការកាត់ទោសនៅក្នុងប្រទេសបារាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការស៊ើបអង្កេតមួយ ដែលត្រូវបានរកឃើញពីការជាប់ពាក់ព័ន្ធនឹងការរត់ពន្ធខុសច្បាប់ពីទ្វីបអឺរ៉ុបទៅកាន់អាស៊ីខាងកើតនោះ។
រដ្ឋាភិបាលកម្ពុជារងការរិះគន់ពីការលុបបឹងក្នុងទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដូចជាបឹងកក់ បឹងទំពុន និងបឹងតាមោកជាដើម ដែលនាំឲ្យមានការព្រួយបារម្ភបាត់បង់អាងស្តុកទឹក ដែលនាំឲ្យទីក្រុងជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំង។
ក្រុមមន្រ្តីនៅរដ្ឋញូវយ៉ក រដ្ឋ New Jersey និងរដ្ឋ Pennsylvania នៅថ្ងៃព្រហស្បតិ៍បាននិយាយថា មនុស្សយ៉ាងតិច ៤០ នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់លឿនបង្កឡើងដោយទឹកភ្លៀងដែលបណ្តាលមកពីព្យុះសង្ឃរា Ida។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានសកម្មភាពកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើកសិកម្ម និងបម្រើដល់ការជួញដូរឈើ។
ព្យុះ Ida បានធ្វើឲ្យពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅក្នុងរដ្ឋ Louisiana ភាគអាគ្នេយ៍សហរដ្ឋអាមេរិកគ្មានអគិ្គសនីនិងទឹកស្អាតប្រើប្រាស់។
ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដាក់សម្ពាធប្រទេសចិនឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នៅថ្ងៃអង្គារនេះ។
ជំនន់ទឹកភ្លៀងកាលពីថ្ងៃអង្គារបណ្តាលឲ្យលិចលង់ផ្នែកមួយចំនួននៃក្រុងព្រះសីហនុយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ពលរដ្ឋម្នាក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើតាមអាជ្ញាធរខេត្តព្រះសីហនុ។
ព័ត៌មានផ្សេងទៀត
No media source currently available