សមាជិក៩រូបនៃបណ្តាញអ្នករត់ពន្ធអន្តរជាតិសម្រាប់ភ្លុកដំរីនិងស្នែងរមាស ត្រូវបានបញ្ជូនឡើងតុលាការកាត់ទោសនៅក្នុងប្រទេសបារាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការស៊ើបអង្កេតមួយ ដែលត្រូវបានរកឃើញពីការជាប់ពាក់ព័ន្ធនឹងការរត់ពន្ធខុសច្បាប់ពីទ្វីបអឺរ៉ុបទៅកាន់អាស៊ីខាងកើតនោះ។
រដ្ឋាភិបាលកម្ពុជារងការរិះគន់ពីការលុបបឹងក្នុងទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដូចជាបឹងកក់ បឹងទំពុន និងបឹងតាមោកជាដើម ដែលនាំឲ្យមានការព្រួយបារម្ភបាត់បង់អាងស្តុកទឹក ដែលនាំឲ្យទីក្រុងជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំង។
ក្រុមមន្រ្តីនៅរដ្ឋញូវយ៉ក រដ្ឋ New Jersey និងរដ្ឋ Pennsylvania នៅថ្ងៃព្រហស្បតិ៍បាននិយាយថា មនុស្សយ៉ាងតិច ៤០ នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់លឿនបង្កឡើងដោយទឹកភ្លៀងដែលបណ្តាលមកពីព្យុះសង្ឃរា Ida។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានសកម្មភាពកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើកសិកម្ម និងបម្រើដល់ការជួញដូរឈើ។
ព្យុះ Ida បានធ្វើឲ្យពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅក្នុងរដ្ឋ Louisiana ភាគអាគ្នេយ៍សហរដ្ឋអាមេរិកគ្មានអគិ្គសនីនិងទឹកស្អាតប្រើប្រាស់។
ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដាក់សម្ពាធប្រទេសចិនឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នៅថ្ងៃអង្គារនេះ។
ជំនន់ទឹកភ្លៀងកាលពីថ្ងៃអង្គារបណ្តាលឲ្យលិចលង់ផ្នែកមួយចំនួននៃក្រុងព្រះសីហនុយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ពលរដ្ឋម្នាក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើតាមអាជ្ញាធរខេត្តព្រះសីហនុ។
អ្នករស់រានជីវិតជាច្រើននាក់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ២២០០នាក់ក្នុងភាគខាងត្បូងប្រទេសហៃទី មានការបារម្ភពីអនាគតកូនៗរបស់ពួកគេ ដែលក្នុងនោះកុមារជាងកន្លះលាននាក់ កំពុងបារម្ភពីហានិភ័យដែលនឹងអាចកើតឡើងដោយសារការរញ្ជួយដីនេះ។
ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ប្រល័យក្នុងប្រទេសហៃទី ព្យុះត្រូពិក Depression Grace បានធ្វើឲ្យមានភ្លៀង និងខ្យល់យ៉ាងខ្លាំងនៅប្រទេសនោះ។
ក្រុមហ៊ុនថាមពលអគ្គិសនីចិន រួមជាមួយរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជាកំពុងត្រូវបានគេជំរុញឱ្យពិនិត្យមើលឡើងវិញនូវកញ្ចប់សំណងសម្រាប់សហគមន៍ជនជាតិដើមភាគតិច បន្ទាប់ពីរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរកឃើញថា ជីវិតពលរដ្ឋជនជាតិដើមភាគតិច៕
ទឹកជំនន់ធំៗនៅប្រទេសចិនបង្ហាញពីបញ្ហាប្រឈមនានាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ចម្បងមួយសម្រាប់អ្នករៀបចំផែនការអភិវឌ្ឍទីក្រុងនានាទូទាំងពិភពលោក។
អ្នកស្រាវជ្រាវនិយាយថា ការបាត់បង់ព្រៃឈើក្នុងទ្រង់ទ្រាយនិងល្បឿនខ្លាំងយ៉ាងនេះ កំពុងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរក្សាជីវចម្រុះ និងទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ព័ត៌មានផ្សេងទៀត
No media source currently available