សកម្មជនបរិស្ថានដែលបានព្រមានជាយូរមកហើយអំពីគ្រោះថ្នាក់ទ្វេដងបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងគម្រោងអភិវឌ្ឍន៍ដែលមិនមានចិរភាពនៅតាមជួរភ្នំហិមាល័យថា គ្រោះទឹកជំនន់ដោយមិនរំពឹងទុកនាពេលថ្មីៗនេះ នៅភាគខាងជើងនៃប្រទេសឥណ្ឌា គួរតែជាការដាស់តឿនដល់អាជ្ញាធរឱ្យបន្តការពារបរិស្ថាន។
អនុក្រឹត្យថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនាខាងមុខនេះ តម្រូវឲ្យក្រុមហ៊ុនគ្រប់គ្រងវារីអគ្គីសនីទាំងអស់ជូនដំណឹងដល់ពួកអាជ្ញាធរ នៅពេលណាអាងទឹកទាំងនោះផ្ទុកទឹកដល់កម្រិតអតិបរមា ឬនៅពេលដែលកម្រិតទឹកទន្លេផ្នែកខាងក្រោមធ្លាក់ចុះដល់កម្រិតទាបគួរឲ្យព្រួយបារម្ភ។
អង្គការអន្តរជាតិមួយនេះបង្ហាញក្តីព្រួយបារម្ភថា ព្រៃឡង់ដែលមានផ្ទៃក្រឡាប្រមាណកន្លះលានហិកតា ស្ថិតក្នុង «ហានិភ័យធ្ងន់ធ្ងរ» ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីអ្នកការពារបរិស្ថានត្រូវបានហាមឃាត់មិនឲ្យចុះល្បាតតំបន់ព្រៃឡង់តទៅទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានព្រមានថាការប្រែប្រួលអាកាសធាតុជា «វិបត្តិសកលកំពុងកើតមាន» ហើយនឹងប៉ះពាល់មនុស្សគ្រប់គ្នា។
ស.រ.អ.និងកាណាដា បានឯកភាពគ្នា«ពង្រឹង»កិច្ចប្រឹងប្រែងនានា«ដើម្បីសម្រេចឲ្យបាននូវតុល្យភាពនៃការបញ្ចេញឧស្ម័នកាបូននៅត្រឹមឆ្នាំ២០៥០»។ នេះបើតាមការប្រកាសកាលពីថ្ងៃអង្គារម្សិលមិញរបស់ប្រធានាធិបតីស.រ.អ.លោក Joe Biden បន្ទាប់ពីលោកបានជួបប្រជុំទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីកាណាដាមក។
ត្រីបាឡែនប្រភេទ pilot whale ជាច្រើនក្បាល បានជាប់នៅលើឆ្នេរក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា អ្នកស្ម័គ្រចិត្ត បានព្យាយាមរុញត្រីបាឡែនទាំងនោះចូលទៅក្នុងសមុទ្រវិញ ប៉ុន្តែពួកវាបានត្រឡប់ឡើងមកលើឆ្នេរម្តងទៀត។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថាទំនប់វារីអគ្គិសនីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលនាំឲ្យខ្វះទឹក ឬទឹកមានច្រើន ដោយសារទំនប់វារីអគ្គិសនីត្រូវបង្ខាំងទឹកសម្រាប់ផលិតអគ្គិសនីតាមតម្រូវការរបស់ប្រទេសនីមួយៗ។
ទំនប់ទឹកទាំង១១នៅភាគនិរតីនៃប្រទេសចិនបានធ្វើឱ្យតំបន់មេគង្គខាងក្រោមជាច្រើនដែលមានប្រជាជន៦០លាននាក់ជួបគ្រោះរាំងស្ងួត ចាប់តាំងពីឆ្នាំ២០១៩មក។ នេះបើយោងតាមទិន្នន័យមកពីមជ្ឈមណ្ឌល Stimson នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញអំពីការតាំងចិត្តរបស់លោកទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ។
វិធានការជាឯកតោភាគីណាមួយដោយប្រទេសអេត្យូពីក្នុងការបង្ហូរទឹកបំពេញសម្រាប់គម្រោងវារីអគ្គិសនីរបស់ខ្លួន ដែលមានឈ្មោះថា Renaissance នៅក្នុងខែកក្កដាខាងមុខនេះ នឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសស៊ូដង់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកដែលបានឃ្លាំមើលការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូបនេះផ្ទាល់ លើកឡើងថា ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូប ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពការពារបរិស្ថានដោយ«សុចរិត» និងសិទ្ធិសេរីភាពរបស់ពួកគេ។
អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់VOAនៅថ្ងៃពុធនេះថា ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត ជាគម្រោងដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយថាអាជ្ញាធរខេត្តគ្រាន់តែចូលរួមពិនិត្យមើល ដោយមិនមានការសម្រេចចិត្តធំដុំអ្វីនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available