ទំនប់ទឹកទាំង១១នៅភាគនិរតីនៃប្រទេសចិនបានធ្វើឱ្យតំបន់មេគង្គខាងក្រោមជាច្រើនដែលមានប្រជាជន៦០លាននាក់ជួបគ្រោះរាំងស្ងួត ចាប់តាំងពីឆ្នាំ២០១៩មក។ នេះបើយោងតាមទិន្នន័យមកពីមជ្ឈមណ្ឌល Stimson នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញអំពីការតាំងចិត្តរបស់លោកទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ។
វិធានការជាឯកតោភាគីណាមួយដោយប្រទេសអេត្យូពីក្នុងការបង្ហូរទឹកបំពេញសម្រាប់គម្រោងវារីអគ្គិសនីរបស់ខ្លួន ដែលមានឈ្មោះថា Renaissance នៅក្នុងខែកក្កដាខាងមុខនេះ នឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសស៊ូដង់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកដែលបានឃ្លាំមើលការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូបនេះផ្ទាល់ លើកឡើងថា ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូប ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពការពារបរិស្ថានដោយ«សុចរិត» និងសិទ្ធិសេរីភាពរបស់ពួកគេ។
អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់VOAនៅថ្ងៃពុធនេះថា ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត ជាគម្រោងដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយថាអាជ្ញាធរខេត្តគ្រាន់តែចូលរួមពិនិត្យមើល ដោយមិនមានការសម្រេចចិត្តធំដុំអ្វីនោះទេ។
ផលប៉ះពាល់ផ្នែកហរិញ្ញវត្ថុដោយសារតែភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនៃកម្រិតទឹកសមុទ្រ ដែលផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ អាចនឹងកើនឡើងខ្លាំង អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអូស្ត្រាលីក្នុងទឹកប្រាក់រហូតដល់ ៧៦ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
កាលពីពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្តល់យោបល់ឲ្យប្រទេសមហាអំណាចពីរ គឺសហរដ្ឋអាមេរិក និងចិន រកហេតុផលរួមដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
មុខងារជាមន្ត្រីឧទ្យានុរក្សជាតួនាទីមួយដែលប្រឈមនឹងហានិភ័យ ជាច្រើនដូចជាការប៉ះទង្គិចជាមួយនឹងក្រុមជនល្មើស ដែលកាប់ព្រៃឈើខុសច្បាប់ ឬអ្នកបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វក្នុងដែនជម្រកការពារ។ យោងតាមក្រសួងបរិស្ថាន កម្ពុជាមានកង្វះខាតកម្លាំងល្បាតព្រៃច្រើន
ទំនប់វារីអគ្គិសនី Sanakham ដែលផ្ដល់ថាមពលអគ្គិសនី ៦៨៤ មេហ្កាវ៉ាត់ គឺជាទំនប់មួយក្នុងចំណោមទំនប់វារីអគ្គិសនីចំនួន ៧ ដែលកំពុងស្ថិតក្នុងដំណាក់កាលផ្សេងគ្នានៃការរៀបចំគម្រោង។
របាយការណ៍ដែលចេញផ្សាយនាពាក់កណ្ដាលខែមករានេះរបស់អង្គការ WWF ឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ចំនួនសត្វក្រចកចំពាម ធ្លាក់ចុះនៅដែនជម្រកសត្វព្រៃទាំងពីរនេះ ដែលបង្កសញ្ញាអាសន្នក្នុងចំណោមមន្ត្រីនិងក្រុមអ្នកអភិរក្ស។
លោក Kerry បានថ្លែងក្នុងព្រឹត្តិការណ៍មួយតាមអនឡាញដែលរៀបចំឡើងដោយវេទិកាអាជីវកម្មមួយថា៖ «ការបរាជ័យក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែនមិនមែនជាជម្រើសនោះទេ»។
សហរដ្ឋអាមេរិក គ្រោងប្រើប្រាស់អណ្តូងរ៉ែដែលមានអាយុកាល៧០ឆ្នាំឡើងវិញ ដើម្បីផលិតរ៉ែកម្រហៅ Rare Earth។ គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីបញ្ឈប់ភាពផ្តាច់មុខរបស់ប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available