ទិន្នន័យកាលពីឆ្នាំ ២០១៣ បានបង្ហាញថា កុមារអាហ្វហ្គានីស្ថានអាយុ ១០ ឆ្នាំ ចំនួន ៩០% មិនអាចអាន និងយល់អត្ថបទងាយៗនៅពេលដែលពួកគេបញ្ចប់ថ្នាក់បឋមសិក្សា។ នេះ បើតាមការបញ្ជាក់របស់លោក Henry Kerali។
អាជ្ញាធរចិនក្នុងទីក្រុង Ruili ក្នុងខេត្ត Yunnan នោះ បានហាមប្រាមកុំឲ្យពលរដ្ឋចេញក្រៅផ្ទះ និងមិនឲ្យរថយន្តធ្វើដំណើរតាមផ្លូវ។
ការវិលត្រឡប់របស់សិស្សក្នុងចំនួនដ៏ច្រើនបំផុតក្នុងពិភពលោករបស់ប្រទេសប៉ាគីស្ថាននេះ កើតមានឡើងបន្ទាប់ពីការឆ្លងប្រចាំថ្ងៃ និងការស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងប្រទេសដែលមានពលរដ្ឋ២២០លាននាក់នេះ មានការថយចុះជាបន្តបន្ទាប់។
ក្នុងគោលការណ៍ណែនាំ៤ទំព័រផ្ញើរទៅកាន់អភិបាលរដ្ឋកាលពីខែសីហា CDC បានប្រាប់ការិយាល័យសុខាភិបាលទាំងឡាយឲ្យធ្វើពង្រាងផែនការចាក់ថ្នាំវ៉ាក់សាំងមិនឲ្យហួសពីថ្ងៃទី១ ខែតុលា «ដើម្បីស្របនឹងពេលវេលានៃការបញ្ចេញថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោកកាលពីខែកក្កដា។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើសារលើបណ្តាញសង្គមរបស់លោកដោយអំពាវនាវឲ្យពលរដ្ឋបារាំងពាក់ម៉ាស់ការពារ។
កុមារជាង ១ ពាន់លាននាក់មិនបានទៅរៀនដោយសារផលវិបាកដោយផ្ទាល់ដែលបណ្ដាលមកពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោកស្រី Merkel បានមានប្រសាសន៍ថា៖ «ប្រសិនបើចំនួនឆ្លងធ្លាក់ចុះ យើងដកការរឹតត្បិតបន្ថែមទៀត។ ប្រសិនបើចំនួនឆ្លងមិនធ្លាក់ចុះ ឬប្រសិនបើវាកើនឡើង យើងត្រូវតែពិចារណាលើវិធានការចាំបាច់បន្ថែមទៀត»។
សាកលវិទ្យាល័យ North Carolina នៅទីក្រុង Chapel Hill ដែលជាសាកលវិទ្យាល័យដ៏ធំបង្អស់មួយនៅក្នុងសហរដ្ឋអាមេរិកនឹងលុបចោលកម្មវិធីដែលតម្រូវឱ្យពួកនិស្សិតចូលរៀនក្នុងថ្នាក់ដោយផ្ទាល់បន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួនពីរកាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ ថ្មីសរុបមានចំនួន ៦៧២ ករណី និងមានករណីស្លាប់ចំនួន ៨។
លោកអនុប្រធានាធិបតី Pence បាននិយាយកាលពីសប្តាហ៍មុនក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Indiana ថា «ការបើកសាលារៀនរបស់យើងម្តងទៀតជាការណ៍ដ៏ល្អបំផុតសម្រាប់កូនរបស់យើង។ វាក៏ជាការដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារដែលធ្វើការងារដែរ»។
ការប្រកាសសេចក្តីណែនាំថ្មីនេះ កើតមានឡើងពីរសប្តាហ៍ក្រោយពីលោកប្រធានាធីបតី ដូណាល់ ត្រាំ បានរិះគន់ការណែនាំមុនរបស់ស្ថាប័ន CDC។
ព័ត៌មានផ្សេងទៀត
No media source currently available