ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​​​​ប៉ាគីស្ថាន​រាប់​លាន​នាក់​​​ត្រឡប់​ទៅ​សាលារៀន​វិញ​ ខណៈ​ការ​ឆ្លង​​​ជំងឺ​កូវីដ​១៩​ថយ​ចុះ​


រូបឯកសារ៖ សិស្សានុសិស្សចេញពីសាលា ខណៈមានការប្រកាសឲ្យឈប់សម្រាករយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ សិស្សានុសិស្សចេញពីសាលា ខណៈមានការប្រកាសឲ្យឈប់សម្រាករយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

សិស្សានុសិស្ស​រាប់​លាន​នាក់​ក្នុង​ប្រទេស​ប៉ាគីស្ថានបាន​វិល​ត្រឡប់​ទៅ​កាន់សាលា​រៀន និង​សាកល​វិទ្យាល័យ​របស់ពួកគេវិញហើយ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​សាលារៀន​ត្រូវ​បិទអស់​រយៈពេល៦ខែ​កន្លង​មក​ ដោយ​សារ​ការ​រាត​ត្បាត​ឆ្លង​នៃ​ជំងឺ​កូវីដ១៩។

ការ​វិល​ត្រឡប់​របស់​សិស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុតក្នុង​ពិភពលោក​របស់​ប្រទេស​ប៉ាគីស្ថាន​នេះ​ កើត​មាន​ឡើងបន្ទាប់​ពី​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ ​និង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ក្នុង​ប្រទេស​ដែល​មាន​ពលរដ្ឋ​២២០​លាននាក់នេះ​ មាន​ការ​ថយ​ចុះ​ជា​បន្ត​បន្ទាប់។

មន្ត្រី​របស់​ប្រទេស​ប៉ាគីស្ថាន​រាយការណ៍​ឲ្យ​ដឹង​ថា​ មាន​អ្នកឆ្លង​ថ្មីៗ​ចំនួន​តែ​៤០០​ករណី​ និង​អ្នក​ស្លាប់​ចំនួន​៦​នាក់​ប៉ុណ្ណោះ​ក្នុង​រយៈពេល​២៤​ម៉ោងកន្លង​ទៅ។

រដ្ឋាភិបាលរបស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក Imran Khan បាន​បិទ​គ្រឹះស្ថាន​សិក្សា​ក្នុង​ប្រទេស​ចំនួនជាង​៣០០.០០០​កន្លែង​កាល​ពី​ពាក់​កណ្តាល​ខែ​មិនា​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បិទ​ប្រទេស​ទាំង​មូល​ ដើម្បី​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល​ឆ្លង​នៃ​វីរុស​កូរ៉ណា​ ដែល​បង្កើត​ជា​ជំងឺ​កូវីដ​១៩​នោះ៕​

XS
SM
MD
LG