ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ការពារ​ជំងឺ​ឆ្លង CDC ​ប្រាប់​បណ្តា​រដ្ឋ​ឲ្យ​ប្រុងប្រៀប​ទទួល​ថ្នាំវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ត្រឹម​​ថ្ងៃ​ទី១ ខែ​វិច្ឆិកា


រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងជំងឺកូវីដ១៩» និងវ៉ាក់សាំងមួយ។
រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងជំងឺកូវីដ១៩» និងវ៉ាក់សាំងមួយ។

មជ្ឈមណ្ឌល​ការពារ​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក CDC បាន​ផ្ញើ​គោលការណ៍​ណែនាំ​កាល​ពី​ថ្ងៃទី២៧ ខែសីហា​ទៅកាន់​រដ្ឋទាំង​៥០​ ដែនដី​ និង​ទីក្រុងធំ​ៗ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ ដោយ​បាន​ប្រាប់ពួកគេ​ឲ្យ​ប្រុងប្រៀប​ចែកចាយ​ថ្នាំវ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ត្រឹម​ថ្ងៃ​ទី១ ខែវិច្ឆិកា គឺ២ថ្ងៃ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ម្សិលមិញ។

ក្នុង​គោលការណ៍​ណែនាំ​៤ទំព័រ​ផ្ញើរទៅកាន់​អភិបាល​រដ្ឋ​កាលពី​ខែ​សីហា CDC បាន​ប្រាប់​ការិយាល័យ​សុខាភិបាល​ទាំងឡាយ​ឲ្យ​ធ្វើ​ពង្រាង​ផែនការ​ចាក់​ថ្នាំ​វ៉ាក់សាំងមិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី១ ខែ​តុលា «ដើម្បីស្រប​នឹង​ពេលវេលា​នៃ​ការបញ្ចេញ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩»។

បណ្តាញ​ព័ត៌មាន​ McClatchy បាន​រាយការណ៍​មុនដំបូងគេ​អំពី​លិខិតនេះ​ដែល​បន្ទាប់​មក​បណ្តាញ​ព័ត៌មាន​ផ្សេងទៀត​បាន​រាយការណ៍​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​ Bloomberg បាន​រាយការណ៍​កាលពី​ថ្ងៃពុធថា CDC បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លិខិតនោះ៕

XS
SM
MD
LG