ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អធិការបតី​អាល្លឺម៉ង់​ជំរុញ​ឲ្យ​សាធារណជន​គោរព​តាម​វិធី​បង្ការ​ជំងឺ​កូវីដ១៩ នៅពេល​ដែល​ករណី​ឆ្លង​ថ្មី​កើនឡើង


រូបឯកសារ៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ពាក់ម៉ាស់ ពេលចេញពីប្រជុំនៅសភា ក្នុងក្រុងប៊ែរឡាំង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ពាក់ម៉ាស់ ពេលចេញពីប្រជុំនៅសភា ក្នុងក្រុងប៊ែរឡាំង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ គោរព​តាម​ការ​រក្សា​គម្លាត និង​អនុវត្ត​វិធី​ផ្សេងៗ​ទៀត​ ដើម្បី​បង្ការ​ជំងឺកូវីដ១៩ ប្រសិនបើ​ពួកគេ​ចង់​ឲ្យ​មាន​ការ​ដក​ចេញ​ការ​រឹតត្បិត​នៅ​ក្នុង​ប្រទេស។

ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅក្នុង​ទីក្រុង Dusseldorf ដែល​នៅទីនោះ លោកស្រី​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​របស់​គណៈរដ្ឋមន្រ្តី​រដ្ឋ North Rhine-Westphalia លោកស្រី Merkel បាន​មាន​ប្រសាសន៍​ថា ចំនួន​ករណីឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល ៣ សប្តាហ៍ និង​មិនអាច​បន្ត​ដូច្នេះ​ទៀត​នោះ​ទេ។

លោកស្រី​បាន​និយាយ​ទៀត​ថា ការកើន​ឡើង​នូវ​ការឆ្លង​នេះ​ទំនងជា​មកពី​ពលរដ្ឋ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​នៃ​ការឈប់​សម្រាក​រដូវ​ក្តៅ និង​ជួបជុំ​គ្នា​ជា​ក្រុម។ លោកស្រី Merkel បាន​បន្ថែម​ថា លោកស្រី មិន​អាច​ដកចេញ​បន្ថែម​នូវ​ការរឹតត្បិត​រឿង​ជំងឺ​កូវីដ១៩ នេះ​បាន​ទៀត​ទេ ដោយសារ​ការឆ្លង​ថ្មី​កើនឡើង។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​សាធារណៈជន​គោរព​តាម​វិធី​បង្ការ​ជំងឺ។

លោកស្រី Merkel បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​ចំនួន​ឆ្លង​ធ្លាក់​ចុះ យើង​ដក​ការ​រឹតត្បិត​បន្ថែម​ទៀត។ ប្រសិនបើ​ចំនួន​ឆ្លង​មិន​ធ្លាក់​ចុះ ឬ​ប្រសិនបើ​វា​កើនឡើង យើង​ត្រូវតែ​ពិចារណា​លើ​វិធានការ​ចាំបាច់​បន្ថែម​ទៀត»។

ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​អាល្លឺម៉ង់បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ចំនួន​១​ពាន់​៣​រយ​៩០​ករណី៕

XS
SM
MD
LG