លោក នៅ វណ្ណារិន ដែលជាអ្នកយកព័ត៌មានរបស់ VOA ផ្សាយជាខេមរភាសា គឺជាអ្នកចូលរួមពីប្រទេសកម្ពុជាតែមួយរូបគត់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចព័ត៌មាននេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។
«ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។
នៅថ្ងៃនេះ សិស្សានុសិស្សជាង១១ម៉ឺននាក់បានចាប់ផ្តើមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬដែលគេស្គាល់ថា ប្រឡងបាក់ឌុប។ ការប្រឡងឆ្នាំនេះត្រូវបានរឹតបន្តឹង ប៉ុន្តែមិនមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។
អ្នកស្រី Toni Morrison ធ្លាប់បានទទួលពានរង្វាន់លំដាប់កំពូលជាច្រើន តាមរយៈស្នាដៃសរសេរសៀវភៅរបស់អ្នកស្រី ដែលជួយទាមទារឲ្យមានភាពស្មើគ្នារវាងពលរដ្ឋអាមេរិកាំងស្បែកសនិងស្បែកខ្មៅ ក៏ដូចជារវាងបុរសនិងស្ត្រីផងដែរ។
ក្នុងពេលនេះសំណង់ចាស់ៗមួយចំនួនក្នុងរូបថតរបស់លោក ត្រូវជំនួសវិញដោយអគារធំៗ ហើយភាគច្រើនសម្រាប់ហេតុផលពាណិជ្ជកម្ម។
បើទោះបីជាសន្ទស្សន៍នៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីផ្លូវការនៅតែព្រួយបារម្ភនៅឡើយថា ការគេចវេសពីការធ្វើតេស្តឈាមដើម្បីស្វែងរកមេរោគអេដស៍ អាចប៉ះពាល់ដល់ផែនការលុបបំបាត់ការឆ្លងមេរោគអេដស៍ក្នុងពេលខាងមុខ។
បណ្ណាល័យឥតគិតថ្លៃតូចៗគឺជា អង្គការមិនរកប្រាក់កម្រៃបង្កើតឡើងក្នុងគោលបំណង បំផុសការស្រលាញ់ការអាន។ វាជួយលើកកម្ពស់ការផ្លាស់ប្ដូរសៀវភៅដោយឥតគិតថ្លៃ នៅកន្លែងដែលគេបានរៀបចំធ្នើពីរបី ដើម្បីឲ្យពលរដ្ឋបរិច្ចាគ ឬខ្ចីសៀវភៅ។
លោក នូ ច័ន្ទយុទ្ធា អាយុ ១៩ឆ្នាំ ជាយុវជនកម្ពុជាមួយរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ហើយក៏ជាយុវជនកម្ពុជាដំបូងគេដែលចូលរៀនសាលាបណ្ឌិតសភាយោធាផ្នែកទ័ពអាកាសផងដែរ។
កាលពីថ្ងៃអាទិត្យម្សិលមិញនិស្សិតខ្មែររាប់រយនាក់បានចូលរួមក្នុងកម្មវិធី TedxRUPP ដែលជាកម្មវិធីចែករំលែកគំនិតបែបអន្តរជាតិដែលផ្តោតលើសាកលវិទ្យាល័យលើកដំបូងក្នុងប្រទេសកម្ពុជា។
របាយការណ៍បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាអាក្រក់ជាងប្រទេសជិតខាងដូចជាប្រទេសថៃស្ថិតនៅលេខរៀងទី១៤ វៀតណាមនៅលេខរៀងទី៥៧ និងប្រទេសឡាវនៅលេខរៀងទី១១២។ របាយការណ៍បានដាក់លេខរៀងឲ្យកម្ពុជាល្អជាងបន្តិចពីប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅលេខរៀងទី១៣៣។
ព័ត៌មានផ្សេងទៀត
No media source currently available