Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មភាពសង្គមធ្វើឲ្យកុមារងាយទទួលបានជោគជ័យក្នុងការសិក្សា
កុមារ គឺជាធនធានមនុស្សយ៉ាងសំខាន់ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែររក្សា និងការពារ ដើម្បីឲ្យពួកគេក្លាយជាធនធាននាពេលអនាគត។ «ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។ លោក មឿន លីហ៊ន ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមអភិវឌ្ឍន៍សមត្ថភាពកម្ពុជាលើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា សកម្មភាពនេះ ជំរុញឲ្យកុមារងាយទទួលបានជោគជ័យក្នុងការសិក្សា៕ (កញ្ញា កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៩ សីហា ២០១៩)