ក្នុងពេលនេះសំណង់ចាស់ៗមួយចំនួនក្នុងរូបថតរបស់លោក ត្រូវជំនួសវិញដោយអគារធំៗ ហើយភាគច្រើនសម្រាប់ហេតុផលពាណិជ្ជកម្ម។
បើទោះបីជាសន្ទស្សន៍នៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីផ្លូវការនៅតែព្រួយបារម្ភនៅឡើយថា ការគេចវេសពីការធ្វើតេស្តឈាមដើម្បីស្វែងរកមេរោគអេដស៍ អាចប៉ះពាល់ដល់ផែនការលុបបំបាត់ការឆ្លងមេរោគអេដស៍ក្នុងពេលខាងមុខ។
បណ្ណាល័យឥតគិតថ្លៃតូចៗគឺជា អង្គការមិនរកប្រាក់កម្រៃបង្កើតឡើងក្នុងគោលបំណង បំផុសការស្រលាញ់ការអាន។ វាជួយលើកកម្ពស់ការផ្លាស់ប្ដូរសៀវភៅដោយឥតគិតថ្លៃ នៅកន្លែងដែលគេបានរៀបចំធ្នើពីរបី ដើម្បីឲ្យពលរដ្ឋបរិច្ចាគ ឬខ្ចីសៀវភៅ។
លោក នូ ច័ន្ទយុទ្ធា អាយុ ១៩ឆ្នាំ ជាយុវជនកម្ពុជាមួយរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ហើយក៏ជាយុវជនកម្ពុជាដំបូងគេដែលចូលរៀនសាលាបណ្ឌិតសភាយោធាផ្នែកទ័ពអាកាសផងដែរ។
កាលពីថ្ងៃអាទិត្យម្សិលមិញនិស្សិតខ្មែររាប់រយនាក់បានចូលរួមក្នុងកម្មវិធី TedxRUPP ដែលជាកម្មវិធីចែករំលែកគំនិតបែបអន្តរជាតិដែលផ្តោតលើសាកលវិទ្យាល័យលើកដំបូងក្នុងប្រទេសកម្ពុជា។
របាយការណ៍បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាអាក្រក់ជាងប្រទេសជិតខាងដូចជាប្រទេសថៃស្ថិតនៅលេខរៀងទី១៤ វៀតណាមនៅលេខរៀងទី៥៧ និងប្រទេសឡាវនៅលេខរៀងទី១១២។ របាយការណ៍បានដាក់លេខរៀងឲ្យកម្ពុជាល្អជាងបន្តិចពីប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅលេខរៀងទី១៣៣។
ក្រសួងអប់រំចិនបានព្រមានសិស្សនិស្សិតចិនអំពីការសិក្សានៅសហរដ្ឋអាមេរិក ដោយលើកឡើងពីការកើនឡើងនៃការពន្យារពេលនិងការរឹតបន្តឹងក្នុងការទទួលបានទិដ្ឋាការ។
ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។
នៅពេលអ្នកវិនិយោគជាច្រើនកំពុងហូរចូលទៅក្នុងប្រទេសវៀតណាម ការផ្គត់ផ្គង់ និងតម្រូវការធនធានមនុស្ស កំពុងតែមានការផ្លាស់ប្តូរ។ តម្រូវការពលកម្មមានកាន់តែច្រើន។ ប៉ុន្តែការផ្គត់ផ្គង់តម្រូវការនេះជាបញ្ហាប្រឈមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
កើតក្នុងគ្រួសារកសិករ លោកអ៊ូច មករា ស្រឡាញ់អាជីពជាអ្នកថតភាពយន្តឯកសារសម្រាប់បម្រើឲ្យការអប់រំដល់ប្រជាពលរដ្ឋនិងយុវជនជំនាន់ក្រោយ ជាពិសេសពលរដ្ឋនិងយុវជននៅតាមតំបន់ដាច់ស្រយាល។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា ក្រៅពីការអប់រំ ដើម្បីបញ្ជ្រាបគំនិតមិនពុករលួយក្នុងចំណោមយុវជនខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ ចាំបាច់ត្រូវមានការអប់រំ អំពីជំងឺពុករលួយដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available