ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រឡង​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​ពុំ​មាន​ ACU


បេក្ខជន​ប្រឡង​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​ពុំ​មាន​ ACU
សូម​រង់ចាំ

No media source currently available

0:00 0:02:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​ ១៩ សីហា ២០១៩ ត្រូវ​បាន​បញ្ចប់​ ក្រោយ​ដំណើរ​ការ​រយៈ​ពេល​២​ថ្ងៃពេញ​។ នៅ​ក្នុងឆ្នាំ​២០១៩នេះ​ សិស្សានុសិស្ស​ប្រមាណ​ ១១៧ ០០០ ​នាក់​បាន​ចូល​រួមប្រឡង​បញ្ចប់​ថ្នាក់វិទ្យាល័យ​ ​នៅតាមមណ្ឌល​ប្រឡង​នានា​ទូទាំង​រាជធានី​ខេត្តដែល​មាន​ចំនួន​២០២មណ្ឌល​។ ៦ឆ្នាំ​ក្រោយ​កំណែ​ទម្រង់ប្រព័ន្ធ​អប់រំ​ ដែល​រាប់បញ្ចូលការរឹតបន្តឹង​វិន័យក្នុងការប្រឡង​បញ្ចប់វិទ្យា​ល័យ​ថ្នាក់ទី១២ នៅ​ឆ្នាំនេះ​ ពុំមានអ្នក​អង្កេតការណ៍​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចូលរួម​ក្នុងការ​ត្រួតពិនិត្យទៀតទេ។​ តែក្រសួង​អប់រំ បាន​ពង្រាយ​ក្រុម​អប្បមាទ​ ជាក្រុម​យុវជន ស្ម័គ្រចិត្ត​ ត្រួតពិនិត្យ​ និងអង្កេត​ការណ៍នៅតាម​មណ្ឌល​ប្រឡង និងបន្ទប់​ប្រឡង​ ឲ្យធ្វើការងារ​នេះ​ជំនួសក្រុម​មក​ពីអង្គភាព ​ACU វិញ។ ​ការរឹត​បន្ដឹង​ការ​ប្រឡងបែបនេះ ក្រសួង​អប់រំ រំពឹងថា​ ទទួល​បាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ ពោលគឺ​ ​«អ្នក​ចេះ ទើប​ជាប់»។ កញ្ញា ទុំ ម្លិះ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG