លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា រដ្ឋាភិបាលរំពឹងខាតបង់ប្រាក់ជាង១០០លានដុល្លារអាមេរិកនៅឆ្នាំនេះ ដើម្បីទប់ទល់នឹងការមិនបង្កើនតម្លៃអគ្គិសនីក្នុងប្រទេស ខណៈការផលិតអគ្គិសនីត្រូវការចំណាយប្រាក់បន្ថែម ដោយសាររងផលប៉ះពាល់ពីសង្រ្គាមនៅអ៊ុយក្រែន។
ចំណូលថវិកាជាតិដែលទទួលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត មានជាង២,៤លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងឆ្នាំមុន ដែលកម្ពុជាមិនទាន់បើកប្រទេសឡើងវិញ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដោយមិនមានវិធានការបិទខ្ទប់ប្រទេស ឬបិទតំបន់ណាមួយក្នុងប្រទេស នៅពេលការឆ្លងរាតត្បាតជំងឺកូវីដ១៩បានចុះថមថយ ដល់កម្រិតក្រោម៥០នាក់ក្នុងមួយថ្ងៃ។
មេដឹកនាំសហជីពមួយចំនួនបានអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ គួរត្រូវបានដំឡើងនៅក្នុងឆ្នាំ២០២៣ យ៉ាងហោចណាស់ឱ្យបាន២៥០ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឱ្យកម្មករអាចដោះស្រាយបញ្ហាប្រឈម និងមានជីវភាពសមរម្យ។
តម្លៃប្រេងសាំងនៅទីក្រុងភ្នំពេញ កំពុងត្រូវបានដាក់លក់ក្នុងតម្លៃពីរផ្សេងគ្នា ដោយប្រេងសាំងធម្មតាមានតម្លៃ៥.៨០០រៀលក្នុងមួយលីត្រ និងប្រភេទស៊ុបពែ មានតម្លៃ៦.៤០០រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូត មានតម្លៃ ៦.៣០០រៀលក្នុងមួយលីត្រ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអតិផរណា។
ព័ត៌មានផ្សេងទៀត
No media source currently available