លោក អាត់ ធន់ ចាត់ទុកជំនួបរវាងមន្រ្តីជាន់ខ្ពស់ការបរទេសទាំងពីររូបថាជា «ការបញ្ជាក់ជំហរច្បាស់លាស់»មួយ។ លោកបន្តថា ក្នុងករណីរដ្ឋាភិបាលកម្ពុជាអាចធ្វើឲ្យប្រសើរឡើងស្ថានភាពសិទ្ធិនានានៅក្នុងប្រទេស នោះរដ្ឋាភិបាលអាមេរិកអាចសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSP។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា រដ្ឋាភិបាលរំពឹងខាតបង់ប្រាក់ជាង១០០លានដុល្លារអាមេរិកនៅឆ្នាំនេះ ដើម្បីទប់ទល់នឹងការមិនបង្កើនតម្លៃអគ្គិសនីក្នុងប្រទេស ខណៈការផលិតអគ្គិសនីត្រូវការចំណាយប្រាក់បន្ថែម ដោយសាររងផលប៉ះពាល់ពីសង្រ្គាមនៅអ៊ុយក្រែន។
ចំណូលថវិកាជាតិដែលទទួលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត មានជាង២,៤លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងឆ្នាំមុន ដែលកម្ពុជាមិនទាន់បើកប្រទេសឡើងវិញ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដោយមិនមានវិធានការបិទខ្ទប់ប្រទេស ឬបិទតំបន់ណាមួយក្នុងប្រទេស នៅពេលការឆ្លងរាតត្បាតជំងឺកូវីដ១៩បានចុះថមថយ ដល់កម្រិតក្រោម៥០នាក់ក្នុងមួយថ្ងៃ។
មេដឹកនាំសហជីពមួយចំនួនបានអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ គួរត្រូវបានដំឡើងនៅក្នុងឆ្នាំ២០២៣ យ៉ាងហោចណាស់ឱ្យបាន២៥០ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឱ្យកម្មករអាចដោះស្រាយបញ្ហាប្រឈម និងមានជីវភាពសមរម្យ។
តម្លៃប្រេងសាំងនៅទីក្រុងភ្នំពេញ កំពុងត្រូវបានដាក់លក់ក្នុងតម្លៃពីរផ្សេងគ្នា ដោយប្រេងសាំងធម្មតាមានតម្លៃ៥.៨០០រៀលក្នុងមួយលីត្រ និងប្រភេទស៊ុបពែ មានតម្លៃ៦.៤០០រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូត មានតម្លៃ ៦.៣០០រៀលក្នុងមួយលីត្រ។
ព័ត៌មានផ្សេងទៀត
No media source currently available