ទូកទេសចរណ៍នៅតំបន់ទេសចរណ៍បឹងទន្លេសាបចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយពីជំងឺកូវីដ១៩បានបង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាពិសេសវិស័យទេសចរណ៍ ជាប់គាំង និងធ្លាក់ចុះប្រមាណ២ឆ្នាំនោះ។
ក្នុងចំណោមទូករាប់សិបគ្រឿងដែលចតចោលនោះ គឺមានទូកប្រមាណ២០% ត្រូវបានជួសជុលរង់ចាំដឹកអ្នកទេសចរ ខណៈទូកខ្លះទៀតបានផ្តល់សេវាដល់អ្នកទេសចរបណ្តើរៗហើយ។
អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដែលធ្វើឱ្យជីវភាពអ្នកក្រីក្រកាន់តែតោកយ៉ាកនោះ សមាគមរបស់ជនក្រីក្រនេះ ថែមទាំងបានបង្កើតកម្មវិធីមួយគឺ«អ្នកមានដាក់ អ្នកខ្វះដក»ដែលអ្នកមានជីវភាពធូរធាអាចចែករំលែកជួយអ្នកខ្សត់ក្នុងគ្រាដ៏លំបាកនេះ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងរដ្ឋធានីកូឡំបូនៃប្រទេសស្រីលង្កាបានឡើងចំនួន៣៩,១ភាគរយនៅក្នុងខែឧសភានេះ។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញថ្លែងសុន្ទរកថា «រាត្រីកម្ពុជា» (Cambodia Night) ដែលជាព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។
ទីផ្សារការងារបច្ចុប្បន្នរបស់ប្រទេសចិនកំពុងមានភាពស្មុគស្មាញ និងជួបការលំបាកធ្ងន់ធ្ងរខណៈពេលដែលប្រទេសនេះ កំពុងអនុវត្តមិនងាករេនូវគោលនយោបាយដែលគ្មានជំងឺកូវីដ១៩។
ក្រុមហ៊ុនថាពលដ៏ធំរបស់ជប៉ុន ENEOS បាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងដកគម្រោងវិនិយោគឧស្ម័នចេញពីមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយក្រុមយោធាដែលបានធ្វើរដ្ឋប្រហារនោះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូថៃនិងម៉ាឡេស៊ីរបស់ខ្លួន ក៏បានប្រកាសចាកចេញពីប្រទេសនេះផងដែរ។
ពលរដ្ឋជាអាជីវករនិងអ្នកទិញមួយចំនួននៅទីក្រុងភ្នំពេញបង្ហាញពីការប្រឈមផ្សេងៗ ខណៈមានការប្រែប្រួលលើតម្លៃគ្រឿងម្ហូបអាហារចាំបាច់ប្រចាំថ្ងៃ។ អ្នកជំនាញជំរុញឲ្យមានការពង្រឹងផលិតកម្មផលិតផលគ្រឿងម្ហូបអាហារក្នុងស្រុក ដើម្បីបំពេញតម្រូវការនិងទប់ទល់នឹងការឡើងថ្លៃរបស់ទំនិញ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក។
អ្នកវិភាគមួយចំនួននិយាយថា បើទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ប្រទេសចិននិងអ៊ុយក្រែន នឹងមិនទាន់ចាប់អារម្មណ៍ក្នុងការបន្តគម្រោងកម្មវិធីពាណិជ្ជកម្មនេះឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
ស្រីលង្កាកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៨មក ដោយខ្វះខាតជាខ្លាំងនូវទំនិញសំខាន់ៗនិងការដាច់ចរន្តអគ្គិសនីជាប្រចាំនោះ បានបណ្តាលឲ្យមានការលំបាកកាន់តែខ្លាំងឡើង។
លោក Max Schmid នាយកប្រតិបត្តិការនៃមូលនិធិ EJF បានថ្លែងថា កប៉ាល់នេសាទ ៩០% នៃកប៉ាល់នេសាទឧស្សាហកម្មរបស់ហ្គាណា តាមពិតជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ដែលបានប្រើប្រាស់ក្រុមហ៊ុន «ជួរមុខ» ក្នុងស្រុកដើម្បីចុះឈ្មោះក្នុងនាមជាពលរដ្ឋហ្គាណាដើម្បីបញ្ជៀសពាក់ព័ន្ធនឹងផ្លូវច្បាប់។
ព័ត៌មានផ្សេងទៀត
No media source currently available