បន្ទាប់ពីប្រទេសថៃបានអនុម័តជាផ្លូវការដាក់រុក្ខជាតិកញ្ឆាជារុក្ខជាតិស្របច្បាប់កាលពីខែមិថុនាមក អ្នកគាំទ្ររុក្ខជាតិនេះកំពុងប្រឹងប្រែងដើម្បីរក្សាភាពស្របច្បាប់របស់វា ស្របពេលដែលមានការអំពាវនាវឱ្យមានការដាក់រុក្ខជាតិនេះជាសារធាតុញៀនឡើងវិញ។
អ្នកទិញទំនិញបានចំណាយប្រាក់ប្រមាណ៩,១២ពាន់លានដុល្លារ ទិញទំនិញតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ Black Friday ដែលកើនចំនួនប្រមាណ២,៣% លើសពីឆ្នាំទៅ។
រដ្ឋាភិបាលថា អាចមានលទ្ធភាពខ្ពស់ដែលថា ប្រទេសថៃនឹងសម្រេចគោលដៅទទួលបានភ្ញៀវទេសចរចំនួន ១០ លាននាក់ នៅត្រឹមចុងឆ្នាំនេះ។
គម្រោងរបស់ប្រទេសនីហ្សេរីយ៉ាក្នុងការប្តូរបូរិយប័ណ្ណណៃរ៉ា (Naira) របស់ខ្លួនមកប្រើក្រដាសប្រាក់ថ្មី ដើម្បីបន្ថយលុយសុទ្ធច្រើនលើសលុបនិងដើម្បីដោះស្រាយបញ្ហាក្រដាសប្រាក់ ក្លែងក្លាយ អតិផរណា និងឧក្រិដ្ឋកម្ម បានធ្វើឱ្យមានការប្រញាប់ទិញប្រាក់ដុល្លារទុក។
នៅពេលជួបសំណេះសំណាលជាមួយកសិករនៅខេត្តកែប លោក ឌិត ទីណា បានលើកឡើងថា កសិករមិនជួបផលវិបាក ដោយសារកង្វះស្បៀងទេ តែការខាតបង់របស់ពួកគេ គឺបណ្តាលមកពី ការដាំដុះដំណាំ និងចិញ្ចឹមសត្វច្រើនពេក ដែលផ្គត់ផ្គង់ក្នុងគ្រួសារខ្លួនឯងមិនអស់ផង។
អង្គការសិទ្ធិមនុស្សចំនួនពីរបានបន្តទាមទារឲ្យមានការកែទម្រង់វិធីទូទាត់បំណុល ដោយម្ចាស់បំណុលត្រូវបញ្ឈប់ការរឹបអូសដីធ្លីពីអ្នកខ្ចីប្រាក់ ដើម្បីលក់សងប្រាក់ជំពាក់។
អ្នកស្រី Yellen បានប្រាប់ក្រុមអ្នកកាសែតនៅរមណីយដ្ឋាន Nusa Dua នៃប្រទេសឥណ្ឌូណេស៊ីថា៖ «ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីគឺជាភាពចាំបាច់ផ្នែកសីលធម៌និងជារឿងដ៏ល្អបំផុតតែមួយគត់ដែលយើងអាចធ្វើបានសម្រាប់សេដ្ឋកិច្ចពិភពលោក»។
លោក Olaf Scholz បានគូសបញ្ជាក់ពីតួនាទីកាន់តែរីកធំឡើងរបស់វៀតណាមនៅក្នុងសង្វាក់ផ្គត់ផ្គង់ជាសាកល ខណៈពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនកំពុងពិចារណាធ្វើឱ្យមានលក្ខណចម្រុះនៃប្រតិបត្តិការផលិតរបស់គេដោយបានពង្រីកវត្តមានបន្ថែមពីលើប្រទេសចិន។
មានខមួយនិយាយថា ជម្លោះធំៗណាដែលទាក់ទងនឹងផ្លូវរថភ្លើងនឹងត្រូវសម្រេចដោយរដ្ឋាភិបាលក្រុងប៉េកាំងមិនមែនរដ្ឋាភិបាលទីក្រុងណៃរ៉ូប៊ីទេ ទោះបីជាវាមិនច្បាស់ថាតើវាមានន័យថាមន្ត្រីចិនជាអ្នកសម្រេចចុងក្រោយក្នុងជម្លោះនោះ ឬយ៉ាងណាក៏ដោយ។
កសិករនៅក្នុងប្រទេសទាំងពីររកចំណូលបានតិចជាង ៦% នៃប្រាក់ចំណូលជាង ១០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃឧស្សាហកម្មផលិតស្ករសូកូឡា។
ក្រសួងហិរញ្ញវត្ថុកេនយ៉ានិយាយថា ប្រទេសកេនយ៉ាមិនដែលខកខានក្នុងការសងបំណុលទៅម្ចាស់បំណុលណាមួយទេ។ ប្រទេសកេនយ៉ាជំពាក់បំណុលចិន ១/៣ នៃបំណុលក្រៅប្រទេសរបស់ខ្លួនទាំងអស់។
រដ្ឋមន្រ្តីផ្នែកដឹកជញ្ជូនកេនយ៉ា ដែលត្រៀមនឹងចូលកាន់តំណែង បានប្រាប់សមាជិកសភាថា កេនយ៉ាបង់ប្រាក់លើកម្ចីទាន់ពេលវេលា ប៉ុន្តែមិនអាចបន្តជាមួយនឹងកាលវិភាគកំណត់ឱ្យបង់ក្នុងរយៈពេល ២០ឆ្នាំនាពេលបច្ចុប្បន្ននោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available