អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ដើម្បីបង្ការកុំឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានដួលរលំ ស្របពេលក្រុមប្រទេស G-20 កំពុងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសនេះនៅថ្ងៃអង្គារនេះ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតសំឡេង៥០ទល់នឹង៤៨កាលពីយប់ថ្ងៃព្រហស្បតិ៍អនុម័តកិច្ចព្រមព្រៀងពង្រីកសិទ្ធិរបស់រដ្ឋាភិបាលដើម្បីខ្ចីប្រាក់រហូតដល់ដើមខែធ្នូដើម្បីបញ្ចៀសស្ថានភាពដំបូងបង្អស់ដែលប្រទេសអាមេរិកនេះមិនអាចសងបំណុលខ្លួន (គ្មានប្រាក់ចំណាយ)។
សាលារៀនទូទាំងប្រទេសក៏ត្រូវបិទជាបណ្តោះអាសន្ននិងជាច្រើនលើក ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការណ៍នេះកំពុងធ្វើឲ្យនិស្សិតកម្ពុជារាប់ពាន់នាក់ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ប្រឈមនឹងឧបសគ្គក្នុងការស្វែងរកការងារធ្វើ។
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា សេដ្ឋកិច្ចសាកលលោក កំពុងប្រឈមការងើបឡើងវិញយឺតយ៉ាវ ដោយសារ «ការចែកចាយវ៉ាក់សាំងមិនស្មើគ្នា»រវាងប្រទេសអ្នកមាននិងប្រទេសក្រីក្របំផុតរបស់ពិភពលោក។
ចាប់ពីខែធ្នូទៅប្រទេសវៀតណាម គ្រោងបើកកន្លែងទេសចរណ៍សំខាន់ៗឡើងវិញដល់ភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចមកពីបណ្តាប្រទេសដែលចាត់ទុកថា មានហានិភ័យជំងឺកូវីដ១៩តិច។
ត្រឹមរយៈពេល ១០ថ្ងៃតែប៉ុណ្ណោះ ជំងឺកូវីដ១៩ បានផ្លាស់ប្តូរអនាតរបស់គ្រួសាររបស់លោក ឡេង ចាន់ដារ៉ូ ដែលធ្លាប់តែមានសុភមង្គល ឲ្យប្រែក្លាយទៅជាព្រាត់គ្នា ហើយទ្រព្យសម្បតិ្ដដែលខំប្រឹងប្រែងរកជាយូរមកហើយ ក៏នឹងអាចត្រូវបាត់បង់ផងដែរ។
មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកផ្នែកចរចាពាណិជ្ជកម្មបាននិយាយថា ប្រទេសចិនមិនបានធ្វើតាមការប្តេជ្ញាចិត្តផ្នែកពាណិជ្ជកម្មរបស់ខ្លួនកាលពីឆ្នាំមុន ហើយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងធ្វើការសន្ទនាដោយចំហជាមួយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងពេលឆាប់ៗនេះ។
ក្រុមសហជីពប្រមាណ១៩ បានស្នើឲ្យមានកិច្ចអន្តរាគមន៍ពីបណ្តាក្រុមហ៊ុនអន្តរជាតិអ្នកបញ្ជាទិញធំៗដើម្បីបានប្រាក់ឈ្នួលបន្ថែមទៀតដល់កម្មកររាប់ម៉ឺននាក់ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរឲ្យបាន២១៤ ដុល្លារក្នុងឆ្នាំ២០២២ ខាងមុខ។
សង្គមស៊ីវិល និងកម្មករ កាលពីថ្ងៃសុក្រ បានស្នើឲ្យរដ្ឋាភិបាលពន្លឿនការធ្វើអន្តរាគមន៍ឲ្យថ្លៃទឹកសម្រាប់កម្មករស្នាក់នៅតាមបណ្តាផ្ទះជួលឲ្យនៅត្រឹម៨០០រៀល ក្នុងមួយម៉ែត្រគូប ខណៈថ្លៃទឹកបានកើនដល់កម្រិតខ្ពស់បំផុត ៤០០០រៀល ក្នុងពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃពុធ ដោយបានអធិប្បាយថា នៅពេលប្រទេសកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលកម្មករចំនួន២ដុល្លារ គូប្រជែងរបស់កម្ពុជាក្នុងឧស្សាហកម្មកាត់ដេរ មិនទាន់មានលទ្ធភាពដំឡើងទេ។
ការិយាល័យស្ថិតិទូទៅ(GSO)បានប្រាប់ឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក (GDP) បានរួញតូច ៦,១៧ភាគរយនៅក្នុងរវាងខែកក្កដានិងខែកញ្ញា។ វាជាការរួញតូចខ្លាំងបំផុតចាប់ តាំងពីវៀតណាម បានចាប់ផ្តើមកត់ត្រាតួលេខប្រចាំត្រីមាសនៅក្នុងឆ្នាំ១៩៨៦មក។
ធនាគារពិភពលោកកំពុងជំរុញឲ្យរដ្ឋាភិបាលនានាបង្កើនការធ្វើតេស្តនិងតានដានដើម្បីរាំងខ្ទប់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា បង្កើនការផលិតកម្មវ៉ាក់សាំងនៅក្នុងតំបន់ហើយនឹងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available