ក្រុមអ្នករិះគន់ ព្រួយបារម្ភអំពីការទិញគ្រឿងសម្ភារចិនពីសំណាក់រដ្ឋាភិបាលនានានៅអាហ្វ្រិក ដែលជួយជ្រោមជ្រែងរបបផ្តាច់ការ។ ប៉ុន្តែសម្រាប់ទីផ្សារជាច្រើននៅអាហ្វ្រិក កង្វះជម្រើសបែបប្រកួតប្រជែងដទៃទៀត បាននាំឲ្យមានការពឹងផ្អែកលើគម្រោងផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលក្រុងប៉េកាំង។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានដំឡើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ កាលពីការចរចាឆ្នាំមុន ក្រោមហេតុផលនៃផលប៉ះពាល់ខាងសេដ្ឋកិច្ចនិងសង្គមដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ១៩។
លោក Wang Shouwenថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការពណ៌បៃតងនិងកាបោនកម្រិតតិចនឹងមិនត្រឹមតែជួយភាគីទាំង២ឲ្យសម្រេចការកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយធ្វើឲ្យប្រសើឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានបង្ហាញមន្ទិលជុំវិញការអនុញ្ញាតការប្រើប្រាស់រថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋមួយចំនួន ដោយលោកលើកឡើងពីការយករថយន្តទាំងនោះទៅប្រើប្រាស់ ដើម្បីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន។
ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី ដែលមានរដ្ឋាភិបាល សហជីព និងនិយោជក បានប្រជុំគ្នាដើម្បីពិភាក្សាថាតើមានការដំឡើងប្រាក់ឈ្នួលឬយ៉ាងណា។
ក្រសួងកសិកម្មបានផ្តល់សេចក្តីពន្យល់សង្ខេបស្ថិតនៅពីក្រោយការថយចុះនៃការនាំចេញអង្ករតាមន័យដើមថា៖ «ការនាំចេញអង្ករមានការថយចុះចំនួន ២៣,៣៧ភាគរយ ដោយសារកង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង»។
ដំណាំស្រូវដែលទទួលរងផលប៉ះពាល់មានចំនួនសរុប១៧៣.១២៥ហិកតាដែលក្នុងនោះអន្តរាគមន៍បូម សង្គ្រោះផ្ទៃដីប៉ះពាល់បានចំនួន១.៨៤៦ហិកតា ដែលស្មើនឹង៦,៣៧%នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។
លោក សូត្រ សាយ កសិករនៅខេត្តពោធិ៍សាត់ដែលមានកូនស្រី២នាក់ និងប្រុស២នាក់ ហើយរស់នៅពឹងផ្អែកលើការធ្វើស្រែលើដីប្រមាណ២ហិកតាកន្លះ ដែលមាន៥ប្លង់ផ្សេងគ្នា ឲ្យដឹងថាក្នុងពេលវិបត្តិជំងឺកូវីដ១៩ លោកមិនអាចរកការងារសំណង់ធ្វើបាន ដើម្បីរកកម្រៃខ្លះបន្ថែម។
ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងដែលបូមបានកាលពីកន្លងទៅចេញពីដែនទឹកកម្ពុជា ដោយមិនមានការអនុញ្ញាត មន្រ្តីកម្ពុជាបានអះអាងថារដ្ឋាភិបាលកំពុងរៀបចំចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនវិនិយោគរបស់សិង្ហបុរី។
បើតាមឯកសារបទបង្ហាញដដែល ក្នុងឆ្នាំ២០២២ រដ្ឋមានគម្រោងចំណាយសរុប៣៤,៦ទ្រីលាន(លានលាន)រៀល ឬប្រមាណ៨,៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមានប្រមាណ៩១០លានដុល្លារត្រូវបម្រុងទុកចំណាយលើកិច្ចការប្រឆាំងកូវីដ១៩។
កាលពីថ្ងៃទី១៣ ខែសីហា ប្រទេសចិនបានប្រកាសបិទដោយគ្មានកាលកំណត់នូវការនាំចូលផ្លែមៀនពីប្រទេសថៃ។
មន្រ្តីពាក់ព័ន្ធអះអាងថាការទិញនេះមិនមែនទុកសម្រាប់លក់នោះទេ គឺដើម្បីចែកឲ្យកងកម្លាំងប្រដាប់អាវុធ ទាហាន និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កហូបតែប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available