ដោយឡែកអ្នកដំណើរដែលចូលមកកម្ពុជាជាទូទៅតែមិនប្រាថ្នាចូលមកតំបន់ទាំងបីខាងលើគឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កដូចដែលក្រសួងសុខាភិបាលបានកំណត់កាលពីពាក់កណ្តាលខែតុលាកន្លងទៅដដែល។
ជាមួយនឹងវិធានការស្រោចស្រង់សេដ្ឋកិច្ចបន្ថែមនេះសហជីពមួយចំនួនដែលការពារប្រយោជន៍កម្មករនិងអ្នករកទទួលទាននៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអំពាវនាវឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឧបត្ថម្ភបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្លៃទំនិញដែលបានកើនឡើងនៅទីផ្សារ។
អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍រំពឹងថា ការបើកតំបន់ខ្លះក្នុងប្រទេសទទួលយកក្រុមទេសចរចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់នោះ អាចនឹងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះ មានសន្ទុះឡើងវិញបន្តិចម្តងៗ បន្ទាប់ពីបានធ្លាក់ដាំក្បាលចុះរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង ដែលនឹងបើកផ្លូវឲ្យប្រទេសទាំងពីរ ពង្រីកភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មទ្វេភាគីឲ្យកាន់តែទូលំទូលាយជាងមុន។
ក្នុងសិប្បកម្មឡឥដ្ឋស្ទើទូទាំងប្រទេសនៅកម្ពុជាតែងតែមានវត្តមានកុមារអាយុក្រោម ១៨ឆ្នាំ ធ្វើការដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ ដូចជាកូនៗរបស់អ្នកស្រី ឈុំ ស៊ីម និងគ្រួសារកម្មករផ្សេងៗទៀត ដែលធ្វើការក្នុងសិប្បកម្មឡឥដ្ឋជាមួយអ្នកស្រីជាដើម។
ដើម្បីបានទុនបន្ថែមក្នុងការទ្រទ្រង់កំណើននិងផលិតភាពសេដ្ឋកិច្ចក្នុងពេលជួបនឹងវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា នឹងបោះផ្សាយមូលបត្ររដ្ឋជាលើកដំបូងនៅឆ្នាំ២០២២ ជាឆ្នាំដែលរដ្ឋាភិបាល គ្រោងចំណាយថវិកាជាតិ ជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
តម្លៃសាំងនៅកម្ពុជាកើនឡើងដល់៤៣០០រៀល បើគិតត្រឹមថ្ងៃអង្គារនេះ។ ការណ៍នេះ ធ្វើឲ្យប្រជាពលរដ្ឋត្អូញត្អែរអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ខណៈពួកគេកំពុងប្រឈមនឹងវិបត្តិកូវីដ១៩។ មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ការឡើងថ្លៃនេះ ដោយសារតែបញ្ហាទីផ្សារអន្តរជាតិ។
កាលពីសប្តាហ៍ចុងក្រោយនៃខែកញ្ញា អត្រាប្តូរប្រាក់ដុល្លារប្រែប្រួលខ្លាំងនៅពេលមានសេចក្តីត្រូវការកើនឡើងយ៉ាងគំហុកចំពោះរូបិយវត្ថុអាមេរិកាំង បានជំរុញឱ្យអត្រានេះ កើនខ្ពស់ដល់ប្រមាណ២.៧០០ kyats ស្មើនឹងមួយដុល្លារ គឺជិតពីរដងនៃអត្រានៅមុន រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងនឹងជាកិច្ចព្រមព្រៀងជាមួយប្រទេសទីពីរ បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។
ជម្លោះបើកប្រាក់ឈ្នួលមិនទៀងទាត់រវាងមេការរបស់កម្មករ និងក្រុមហ៊ុនដាំចេក ឈ្មោះដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) បន្តអូសបន្លាយរហូតមកដល់ពេលនេះ ដោយ ក្រុមមេការបានអះអាងថាក្រុមហ៊ុនមិនបានផ្តល់ប្រាក់ឲ្យពួកគេសម្រាប់បើកដល់កម្មករជាង២ខែមកហើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ដើម្បីបង្ការកុំឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានដួលរលំ ស្របពេលក្រុមប្រទេស G-20 កំពុងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសនេះនៅថ្ងៃអង្គារនេះ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតសំឡេង៥០ទល់នឹង៤៨កាលពីយប់ថ្ងៃព្រហស្បតិ៍អនុម័តកិច្ចព្រមព្រៀងពង្រីកសិទ្ធិរបស់រដ្ឋាភិបាលដើម្បីខ្ចីប្រាក់រហូតដល់ដើមខែធ្នូដើម្បីបញ្ចៀសស្ថានភាពដំបូងបង្អស់ដែលប្រទេសអាមេរិកនេះមិនអាចសងបំណុលខ្លួន (គ្មានប្រាក់ចំណាយ)។
ព័ត៌មានផ្សេងទៀត
No media source currently available