ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩បានរួមចំណែកដល់ការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនៅស្ទើគ្រប់វិស័យ ដោយប្រាក់ឈ្នួលបានថយចុះប្រមាណ៣០ភាគរយ បើគិតពីខែមករាមកដល់ខែមេសាឆ្នាំ២០២០។
ផ្សារភាគហ៊ុនពិភពលោកបានឡើងខ្ពស់កាលពីថ្ងៃចន្ទ ក្នុងក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺកូវីដនឹងត្រូវគេរកឃើញ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ AstraZeneca របស់ប្រទេសអង់គ្លេស បានបន្តការសាកល្បងវ៉ាក់សាំងរបស់ខ្លួនឡើងវិញក្នុងដំណាក់កាលទីបី។
សៀវភៅមាន ចំណងជើងថា«នៅក្រោម ស្រមោលនាគ» (In the Dragon’s Shadow) បានបង្ហាញពីទំនាក់ទំនងដ៏ស្អិតរមួតដែលប្រទេសចិនមានលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សេចក្តីប្រកាសតាមផ្លូវការមួយរបស់រដ្ឋបាលលោកត្រាំ ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារត្រូវបានលើកពេលទៅថ្ងៃក្រោយក្នុងសបា្តហ៍នេះវិញ ដោយសារជាន់គ្នាជាមួយកម្មវិធីផ្សេង។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យអាជ្ញាធរគយនិងការពារព្រំដែនរបស់អាមេរិក។
ការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ និងគ្រឿងញៀនមានតម្លៃទាបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ បានបង្ហាញពីការជួញដូរមួយ ដែលមិនមានការតាមដានត្រួតពិនិត្យ ដោយសារតែការបិទសកម្មភាពសេដ្ឋកិច្ច ឬព្រំដែននោះឡើយ។
ការិយាល័យ CBO បានលើកឡើងថា អតុល្យភាពហិរញ្ញវត្ថុនេះគឺជាលើកដំបូងហើយនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីពេលដែលសង្គ្រាមលោកលើកទីពីរបានបញ្ចប់មក។
លោក Patrick បានថ្លែងថា ជាធម្មតាការរកស៊ី គឺសម្លឹងទៅមើលផលចំណេញសម្រាប់អ្នកវិនិយោគ ប៉ុន្តែលោកថា នីតិរដ្ឋរឹងមាំ តម្លាភាព និងការមិនមានអំពើពុករលួយ គឺជារឿងសំខាន់ ដោយសារច្បាប់អាមេរិកមិនអនុញ្ញាតឲ្យមានការរកស៊ីណាមួយ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឡើយ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យារពេលចុះហត្ថលេខានៅពេលនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលមិនអាចឲ្យភាគីណាមួយអាចធ្វើដំណើរជួបគ្នាដោយផ្ទាល់។
នេះជាការចុះថយសេដ្ឋកិច្ចរបស់អូស្ត្រាលីដំបូងចាប់តាំងពីឆ្នាំ១៩៩១មក ដែលកន្លងមកសេដ្ឋកិច្ចរបស់ប្រទេសនេះបានរងសម្ពាធនៃការថមថយរួចទៅហើយ ដោយសារតែភ្លើងឆេះព្រៃដ៏ធំកាលពីដើមឆ្នាំនេះ។
ការិយាល័យរបស់លោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកចង់ពិនិត្យមើលជាពិសេសលើការនាំចូលផ្លែស្ត្រប៊ឺរី ម្ទេសប្លោក និងផ្លែឈើផ្សេងៗទៀត ហើយថាការពិនិត្យមើលឡើងវិញនោះ អាចនាំឲ្យមានការយកពន្ធគយ។
ជំងឺកូវីដ១៩បានធ្វើឱ្យយឺតយូរដល់កិច្ចខិតខំប្រឹងប្រែងធ្វើសហគ្រាសរដ្ឋឱ្យក្លាយទៅជារបស់ឯកជនក្នុងដំណើរការកំណែទម្រង់។
ព័ត៌មានផ្សេងទៀត
No media source currently available