ទណ្ឌកម្មរបស់សហភាពអឺរ៉ុប សំដៅទៅលើមន្ត្រីបេឡារុសប្រមាណ៤០នាក់ ប៉ុន្តែមិនមានឈ្មោះប្រធានាធិបតី Alexander Lukashenko ទេ នៅក្នុងការបោះឆ្នោតមិនត្រឹមត្រូវ និងការបង្ក្រាបបាតុករ ក្រោយការបោះឆ្នោតនោះ។
ផ្សារភាគហ៊ុនសាកលលោកបានធ្លាក់ចុះ ក្រោយមានព័ត៌មានថាលោក Trump បានឆ្លងវីរុសកូរ៉ូណា។
មនុស្សជាច្រើនលាននាក់នៅតែគ្មានការងារធ្វើ។ អាត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មានចំនួន ៨,១% នៅពាក់កណ្តាលខែកញ្ញា ហើយសេដ្ឋវិទូនិយាយថា តួលេខនេះអាចនៅខ្ពស់ក្នុងរយៈពេលជាច្រើនខែទៀត។
ការចរចាត្រូវបានជាប់គាំង ទាក់ទិននឹងទំហំនៃកញ្ចប់ជំនួយ។
ការឧបត្ថម្ភសាច់ប្រាក់ នឹងធ្វើឡើងរយៈពេលបីខែបន្ថែមទៀត ដោយចាប់ផ្តើមពីខែតុលានេះ រហូតដល់ខែធ្នូឆ្នាំ២០២០។
មន្រ្តីរដ្ឋាភិបាលនៅថ្ងៃនេះ ថ្លែងការពារថា ការយកពន្ធលើចំណេញមូលធន ដូចជាផ្ទះសម្បែង ដីធ្លីនេះ ជាការចូលរួមចំណែកជួយដល់រដ្ឋក្នុងការប្រមូលពន្ធ។ អ្នកតាមដានមួយចំនួនលើកឡើងថា រដ្ឋាភិបាលគួរតែពន្យារពេលក្នុងការយកពន្ធនេះព្រោះប្រជាពលរដ្ឋកំពុងប៉ះពាល់ដោយជំងឺកូវីដ១៩។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដែលមានទំហំនាំចេញស្មើនឹង៤៥%នៃការនាំចេញក្នុងឆ្នាំ២០១៨។
រដ្ឋាភិបាលអង់គ្លេសបានព្រមានថា នឹងមានរថយន្តដឹកទំនិញ៧ពាន់គ្រឿងនៅឯកំពង់ផែ Dover បើចក្រភពអង់គ្លេសគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។
ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែករបស់សហភាពអឺរ៉ុបត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្រាប់មេដឹកនាំពិភពលោកថា ជាការសម្រេចចិត្តបែបលម្អៀង និងអយុត្តិធម៌។ លោក ហ៊ុន សែន បន្តថានេះជាការសម្រេចចិត្តច្រំដែលនៃប្រវត្តិសាស្រ្ត។
លោក ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែវាជារឿងគួរឲ្យសោកស្តាយ ដែលប្រទេសមួយចំនួន ដែលមាន«មហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុត» ដែលធ្វើឲ្យកម្ពុជាត្រូវប្រឈមមុខដោយ«ស្តង់ដារទ្វេ»។
ក្នុងការព្យាករណ៍ចុងក្រោយបង្អស់មួយនៅថ្ងៃពុធនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្រមើមើលថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងអត្រា-៤%ក្នុងឆ្នាំ២០២០នេះ ដោយសារវិបត្តិកូវីដ១៩។
ឯកសារបែកធ្លាយបានចោទប្រកាន់ថា ធនាគារធំបំផុតមួយចំនួននៅលើពិភពលោកបានអនុញ្ញាតឲ្យមានសកម្មភាពគួរឲ្យសង្ស័យ ឬការបន្លំកើតមានឡើងក្នុងចំនួនទឹកប្រាក់ប្រមាណ ២ លានលានដុល្លារ ដែលក្នុងនោះរួមមានការលាងលុយកខ្វក់សម្រាប់ក្រុមឧក្រិដ្ឋជន និងក្រុមភេរវករផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available