សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការប្រកាសបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ និងសប្ដាហ៍ក្រោយ ទាក់ទិននឹងវិធីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញ។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកនេះគឺ «ត្រឹមត្រូវនិងមិនលំអៀង» និងបានលើកឡើងថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអនុវត្តតាមការសម្រេចនេះ។
ការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដូចជាការរឹតបន្តឹងជើងយន្តហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយជាដើម បានធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅលើវិស័យទេសចរណ៍ ជាពិសេសអ្នកដែលធ្វើការនៅក្នុងវិស័យនេះ។
ក្រុមហ៊ុនដែលបង់ប្រាក់សម្រាប់សេវានេះនិងការដោះស្រាយឯទៀតៗខាងការថែទាំកុមារនិយាយថាវិធានការទាំងនេះជួយឱ្យពួកគេអាចសន្សំប្រាក់បាន។
របាយការណ៍ប្រចាំឆ្នាំដែលមានឈ្មោះថា Goalkeepers បានឲ្យដឹងថា មនុស្សចំនួនជិត៣៧លាននាក់ នៅជុំវិញពិភពលោក បានធ្លាក់ក្នុងភាពក្រីក្រដ៏ខ្លាំង ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក ជាមួយនឹងកំណើនឡើងប្រមាណ៧% ក្នុងរយៈពេលត្រឹមពីរ ឬ បីខែ ចុងក្រោយនេះ។
ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩បានរួមចំណែកដល់ការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនៅស្ទើគ្រប់វិស័យ ដោយប្រាក់ឈ្នួលបានថយចុះប្រមាណ៣០ភាគរយ បើគិតពីខែមករាមកដល់ខែមេសាឆ្នាំ២០២០។
ផ្សារភាគហ៊ុនពិភពលោកបានឡើងខ្ពស់កាលពីថ្ងៃចន្ទ ក្នុងក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺកូវីដនឹងត្រូវគេរកឃើញ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ AstraZeneca របស់ប្រទេសអង់គ្លេស បានបន្តការសាកល្បងវ៉ាក់សាំងរបស់ខ្លួនឡើងវិញក្នុងដំណាក់កាលទីបី។
សៀវភៅមាន ចំណងជើងថា«នៅក្រោម ស្រមោលនាគ» (In the Dragon’s Shadow) បានបង្ហាញពីទំនាក់ទំនងដ៏ស្អិតរមួតដែលប្រទេសចិនមានលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សេចក្តីប្រកាសតាមផ្លូវការមួយរបស់រដ្ឋបាលលោកត្រាំ ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារត្រូវបានលើកពេលទៅថ្ងៃក្រោយក្នុងសបា្តហ៍នេះវិញ ដោយសារជាន់គ្នាជាមួយកម្មវិធីផ្សេង។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យអាជ្ញាធរគយនិងការពារព្រំដែនរបស់អាមេរិក។
ការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ និងគ្រឿងញៀនមានតម្លៃទាបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ បានបង្ហាញពីការជួញដូរមួយ ដែលមិនមានការតាមដានត្រួតពិនិត្យ ដោយសារតែការបិទសកម្មភាពសេដ្ឋកិច្ច ឬព្រំដែននោះឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available