ទីផ្សារភាគហ៊ុន Futures របស់អាមេរិកបានកើនតម្លៃក្នុងថ្ងៃសុក្រនេះ ដោយទីផ្សារ Dow Jones បានរើបឡើងបន្តិច ដែលនេះមានន័យថានឹងមានការកើនតម្លៃនៅពេលបើកទីផ្សារជួញដូរ។
នៅខាងក្នុងរដ្ឋបាលនេះហាក់ដូចជា មានការដឹងច្រើនជាងមុនថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចមានដំណើរការយឹតយូរក្នុងរយៈពេលច្រើនគួរសមគឺយូរជាងការយល់ឃើញរបស់លោកប្រធានាធិបតីទៅទៀត។
លោក Issoufou Baoua ជាអ្នកជំនាញធ្វើការនៅអង្គការគណៈកម្មាធិការអន្តររដ្ឋអចិន្ត្រៃយ៍សម្រាប់ការគ្រប់គ្រងការរាំងស្ងួតនៅក្នុងតំបន់ Sahel។ លោកព្រមានថាមនុស្ស៥០លាននាក់កំពុងមាន «ការថប់អារម្មណ៍» និងអាចមានហានិភ័យធ្លាក់ទៅក្នុងវិបត្តិនេះ។
អាជីវករលក់គ្រឿងតុបតែងលម្អ និងគ្រឿងសំណែននៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះកំពុងប្រឈមនឹងការបាត់បង់ចំណូល ដោយសារចំនួនអតិថិជនបានថយចុះ ស្របពេលកម្ពុជាកំពុងទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការងារបង់ក្លាដេសបាននិយាយថា រដ្ឋាភិបាលបានសុំឲ្យក្រុមម្ចាស់រោងចក្រកុំកាត់បន្ថយការងារ។
ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតស្រោមដៃកៅស៊ូលំដាប់កំពូលក្នុងពិភពលោក បានដកការដាក់កម្រិតចំនួនបុគ្គលិកក្នុងរោងចក្រផលិតស្រោមដៃ ដើម្បីជួយបុគ្គលិកពេទ្យ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូរ៉ូណានៅជុំវិញពិភពលោកឲ្យមានសុវត្ថិភាព។
ធនាគារពិភពលោកបានថ្លែងថា ប្រជាពលដ្ឋក្រីក្រទាំងនោះនឹងងាយរងគ្រោះខ្លាំងបំផុតផងដែរចំពោះការបាត់បង់ការងារធ្វើ និងការកើនឡើងនូវថ្លៃម្ហូបអាហារ។
ប្រភពព័ត៌មានទាំងនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បន្ថែមទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីទប់ទល់នឹងផលប៉ះពាល់នៃវិធានការបិទប្រទេសទៅលើសេដ្ឋកិច្ចឥណ្ឌា។
កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យផ្ដល់ការបន្ធូរបន្ថយបំណុលបន្ទាន់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជួយទប់ទល់នឹងវិបត្តិជំងឺកូវីដ ១៩ ដែលប្រទេសទាំងនោះកំពុងប្រឈម។
លោក Fauci បានប្រាប់ទីភ្នាក់ងារព័ត៌មាន CNN ថា «វាមិនមែនជាកុងតាក់ភ្លើង» ដើម្បីបើកដំណើរការអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិកឡើងវិញ ដូចការស្នើរបស់រដ្ឋាភិបាលឲ្យពលរដ្ឋមានគម្លាតឆ្ងាយពីគ្នា ដែលនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមេសាខាងមុខនេះទេ។
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា IMF បានបញ្ជាក់ថា ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មី កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិដ៏អាក្រក់បំផុត តាំងពីមហាវិបត្តិសេដ្ឋកិច្ចកាលពីទសវត្សរ៍ ១៩៣០ មក។
អ្នកប្រកបរបររត់រ៉ឺម៉ក និងម៉ូតូឌុប ខ្លះក៏បានផ្អាកការងារដោយខ្លួនឯងផងដែរ ដោយព្រួយបារម្ភពីសុខភាពដែលធ្វើឱ្យពួកគេបាត់បង់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ឈុនអឿង។
ព័ត៌មានផ្សេងទៀត
No media source currently available