វីរុសកូរ៉ូណានៅក្រុងសៀមរាបបានបង្កការរំខានខ្លាំងដល់អាជីវករនិងអ្នករកប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ អាជីវករមួយចំនួនត្អូញត្អែរអំពីការគ្មានប្រាក់ដើម្បីសងស្ថាប័នមីក្រូហិរញ្ញវត្ថុ ឯអាជីវករមួយចំនួនទៀតបានបិទភោជនីយដ្ឋានដោយសារការធ្លាក់ចុះភ្ញៀវ។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានសរសេរថា អត្រាភាពក្រីក្រនៅក្នុងប្រទេសថៃមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះជាមានកំណើនសេដ្ឋកិច្ចថេរក្តី។
ប្រទេសឥណ្ឌាបានប្រកាសពីកញ្ចប់ថវិកា ២២ពាន់ ៦០០ លានដុល្លារ ដើម្បីធានាថា គ្មានប្រជាជនណាម្នាក់ដាច់ស្បៀងនៅក្នុងការបិទប្រទេសមួយរយៈ ដោយសារតែការរាតត្បាតនៃមេរោគកូរ៉ូណា ដែលបណ្ដាលឲ្យជនក្រីក្ររាប់លាននាក់ជួបទុក្ខលំបាក។
ខណៈករណីឆ្លងនៃមេរោគកូរ៉ូណាដែលនាំឲ្យមានជំងឺកូវីដ១៩មានការកើនឡើង អ្នករកស៊ីនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមកាន់ខ្ជាប់ការការពារខ្លួនដោយការពាក់ម៉ាស់ និងការលាងដៃជាប្រចាំជាដើម។
ការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា បានធ្វើឲ្យភោជនីយដ្ឋាន និងកន្លែងលក់ដូរមួយចំនួនធ្លាក់ភ្ញៀវយ៉ាងគំហុក រហូតខ្លះត្រូវកាត់បន្ថយសេវាកម្ម និងខ្លះត្រូវបិទទ្វារបណ្តោះអាសន្នដោយសារមនុស្សចាប់ផ្តើមផ្អាកការងារ និងធ្វើការងារពីផ្ទះ។
សភាអេស្ប៉ាញបានអនុម័តសំណើររបស់រដ្ឋាភិបាលដើម្បីបន្តស្ថានភាពក្នុងគ្រាអាសន្ន ហើយបានតម្រូវឲ្យបិទរាល់ពាណិជ្ជកម្មហើយពលរដ្ឋស្ថិតនៅផ្ទះយ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលខែមេសា។
ចាប់តាំងពីចុងឆ្នាំ២០១៩ វិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជាធ្លាក់ចុះ ដោយសារការបិទភ្នាល់ល្បែងអនឡាញនៅកម្ពុជា ហើយជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។ ជាងនេះទៅទៀត ស្ថានភាពកាន់តែអាក្រក់ ក្រោយពិភពលោកជួបប្រទះនឹងការរាតត្បាតវីរុសកូរ៉ូណា។
តម្រូវការសេវាកម្មពីសំណាក់អ្នកលក់រាយតាមអនឡាញនៅអាហ្វ្រិកខាងលិចកំពុងកើនឡើងខ្ពស់ គ្រាដែលការរាតត្បាតនៃជំងឺកូវីដ ១៩ កើនឡើងនៅក្នុងតំបន់នោះ។
សមាជិកសភាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ដើម្បីបង្កើតកញ្ចប់ជួយសង្គ្រោះដ៏ធំមួយដើម្បីទ្រទ្រង់សេដ្ឋកិច្ចអាមេរិកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរដោយសារការខិតខំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានករណីឆ្លងជំងឺ COVID-19 ចំនួន ៣៩ ករណី ដែលភាគច្រើនគឺនាំមកពីទ្វីបអឺរ៉ុប។ កន្លងមក ទីក្រុងនេះបានបិទរោងភាពយន្ត ក្លឹបកម្សាន្ត បារ កន្លែងម៉ាស្សា និងហាងការ៉ាអូខេនានា តាំងពីការឆ្លងរាលដាលមេរោគនេះបានចាប់ផ្ដើមឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available