ការសម្រេចព្យួរបណ្តោះអាសន្នកើតឡើង បន្ទាប់ពីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចដែល VOA ទទួលបាននៅថ្ងៃពុធនេះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដូចគ្នានេះទៅកាន់ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍មុន។ លោកបានបន្តថាការចម្លងអ្នកដំណើរតាមទូកដរឬសាឡាងនៅក្នុងរាជធានីភ្នំពេញគួរតែបញ្ចប់។
សមាជិក៤នាក់របស់យោធាចិន បានរងការចោទប្រកាន់ពីការលួចចូលយកព័ត៌មានរបស់ក្រុមហ៊ុន Equifax ដែលរាយការណ៍ពីប្រវត្តិឥណទានរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ហើយបានលួចទិន្នន័យឯកជនរបស់ពលរដ្ឋអាមេរិកាំងជិតកន្លះលាននាក់។
ខណៈមានការផ្ទុះមេរោគកូរ៉ូណាវីរុសថ្មីនៅប្រទេសចិន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាព្រួយបារម្ភពីកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមពីចិនសម្រាប់វិស័យវាយនភណ្ឌនៅកម្ពុជា។
មុនការចេញផ្សាយសេចក្តីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបលើឋានៈអនុគ្រោះពន្ធកម្ពុជានៅថ្ងៃពុធសប្ដាហ៍នេះ របាយការណ៍ចម្រុះមួយរួមទាំងសារព័ត៌មានផងលើកឡើងជាមុនថា កម្ពុជាប្រឈមនឹងការព្យួរEBAលើផលិតផលមួយចំនួន។
មនុស្សមួយចំនួនបានលើកឡើងថា ការផ្ញើលេខកូដទៅទូរស័ព្ទដៃងាយស្រួលនឹងត្រូវបានគេលួចបានណាស់។ ផ្ទុយទៅវិញ ពួកគេណែនាំឱ្យប្រើការផ្ទៀតផ្ទាត់តាមជីវសាស្ត្រ ដូចជាការប្រើស្នាមក្រយៅមេដៃជាដើម។
មេរោគកូរ៉ូណាបានផ្តាច់ផ្តល់ជីវិតមនុស្ស៨៦នាក់ក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃសៅរ៍ម្សិលមិញដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយថ្ងៃនៅពេលដែលមេរោគនេះ បានបន្តធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រទេសចិនហើយនិងផ្នែកផ្សេងៗទៀតរបស់ពិភពលោក។
ខណៈមានការផ្ទុះមេរោគកូរ៉ូណាវីរុសថ្មីនេះ ភ្ញៀវទេសចរភាគច្រើនបានលុបចោលការធ្វើដំណើររបស់ខ្លួនមកកម្ពុជា។
ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យផ្នែកស្រាវជ្រាវខាងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ ឬនវានុវត្តន៍របស់កម្ពុជាទទួលបានប្រសិទ្ធភាព ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។
អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកវិនិយោគសុខចិត្តវិនិយោគលើអាជីវកម្មដែលមានការខាតបង់ ដើម្បីបានចំណែកទីផ្សារកាន់តែធំ។ ប៉ុន្តែនាពេលឥឡូវនេះ ពួកគេមានការពិនិត្យពិច័យជាងមុនចំពោះការវិនិយោគថ្មីៗ។
ការផ្ទុះមេរោគកូរ៉ូណាវីរុសប្រភេទថ្មីធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើន។
នៅទូទាំងចក្រភពអង់គ្លេស ការបែកបាក់គ្នាអំពី Brexit នឹងមិនអាចត្រូវផ្សះផ្សាបានដោយងាយទេ។
ព័ត៌មានផ្សេងទៀត
No media source currently available