ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​នឹង​ប្រឹងប្រែង​ពេញ​ទំហឹង​ដើម្បី «បង្រួបបង្រួម​ដោយ​សន្តិវិធី» ជាមួយ​តៃវ៉ាន់


នៅក្នុងរូបថតផ្តល់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះ នាវាពិឃាតបំពាក់មីស៊ីល Arleigh Burke-class USS Halsey ធ្វើប្រតិបត្តិការ ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងរូបថតផ្តល់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះ នាវាពិឃាតបំពាក់មីស៊ីល Arleigh Burke-class USS Halsey ធ្វើប្រតិបត្តិការ ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មុន​ការ​ចរចា​ជាមួយ​មន្ត្រី​អាមេរិក​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ៊ុយក្រែន​ចង់​បាន​សន្តិភាព​និង​ថា​រុស្ស៊ី​ជា «មូលហេតុ​តែមួយ​គត់» ដែល​សង្គ្រាម​នេះ​នៅ​អូស​បន្លាយ​មក​ដល់​ពេល​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Zelenskyy បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ​ថា៖ «អ៊ុយក្រែន​ស្វែងរក​សន្តិភាព​តាំងពី​វិនាទី​ដំបូង​នៃ​សង្គ្រាម​នេះ​ម្ល៉េះ ហើយ​យើង​តែងតែ​និយាយ​ថា​មូលហេតុ​តែមួយ​គត់​ដែល​សង្គ្រាម​នេះ​នៅ​បន្ត​គឺ​ដោយសារតែ​រុស្ស៊ី»។

ការ​ចរចា​ដែល​គេ​ទន្ទឹង​រង់ចាំ​យ៉ាងខ្លាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​សង្គ្រាម​ជាង ៣ ឆ្នាំ​មក​នេះ​នឹង​មាន​វត្តមាន​មន្ត្រី​អាមេរិក​និង​អ៊ុយក្រែន​ជួបគ្នា​ជា​លើកដំបូង​តាំងពី​ទស្សនកិច្ច​ដែល​ផ្ដល់​លទ្ធផល​មិន​ល្អ​របស់​លោក Zelenskyy ទៅកាន់​សេតវិមាន​កាលពី​ខែ​មុន​មក។

ចាប់តាំងពី​ពេល​ឡើង​កាន់​តំណែង​ជា​ថ្មី​ម្តងទៀត​មក ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អះអាង​មិន​ពិត​ម្តងហើយ​ម្តងទៀត​អំពី​លោក Zelenskyy និង​សង្គ្រាម​នេះ ដែល​បន្ទរ​តាម​វោហារសាស្ត្រ​សំខាន់ៗ​របស់​រុស្ស៊ី។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ថា​សហរដ្ឋ​អាមេរិក​ទំនងជា​ចង់​ឮ​ពី​ភាគី​អ៊ុយក្រែន​ថា​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សន្តិភាព។

លោក Dmitry Peskov ថា៖ «តាមពិត នេះ​ប្រហែលជា​អ្វី​ដែល​គ្រប់គ្នា​កំពុង​រង់ចាំ»។

អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​នេះ​ដោយ​យុត្តិធម៌​និង​យូរ​អង្វែង​អស់​រាប់​ឆ្នាំ​មក​ហើយ ខណៈ​អំពាវនាវ​ឲ្យ​មាន​ការ​ធានា​សន្តិសុខ​ដែល​នឹង​កម្លា​រារាំង​រុស្ស៊ី​កុំឱ្យ​វាយ​ប្រហារ​លើ​ខ្លួន​ម្ដងទៀត៕

XS
SM
MD
LG