ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរងផលប៉ះពាល់ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធឬEBAមួយផ្នែកពីសហភាពអឺរ៉ុប និងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-19 ពីប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីវិធានការទប់ទល់នឹងបញ្ហាប្រឈមដោយសារបញ្ហាទាំងពីរនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា បានប្រកាស នៅក្នុងថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ ដើម្បីលក់ឧត្ថម្ភាគចក្រនិងសម្ភារៈយោធាអាមេរិកផ្សេងទៀតទៅឲ្យយោធាឥណ្ឌា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចរយៈពេល៣៦ម៉ោង ដោយលោកបានទទួលស្គាល់ថា លោកមិនរំពឹងថា នឹងត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនោះទេ។
អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា មានករណីស្លាប់ដោយមេរោគកូរ៉ូណាវីរុសថ្មីចំនួនពីរថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារមេរោគនេះសរុបកើនឡើងដល់៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។
ការផ្ទុះឡើងនូវមេរោគ COVID-19 នៅក្នុងប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ដោយសារតែប្រទេសទាំងនេះបានរឹតត្បិតការធ្វើដំណើរចូលទៅក្នុងប្រទេសរបស់ពួកគេ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគថ្មីនេះ។
សមាជិកនៃសភាសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន បានបោះឆ្នោតក្នុងសំឡេង ៤០១ ទល់នឹង ១៩២ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធគយនាំចូលស្ទើរតែទាំងអស់រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម។
ការរីកចម្រើនជាងមួយទសវត្សរ៍ក្នុងប្រទេសឥណ្ឌា បានលើកកម្ពស់ពលរដ្ឋជាង២៧០ លាននាក់ឲ្យរួចផុតពីភាពក្រីក្រនៅចន្លោះឆ្នាំ២០០៦ ដល់ ឆ្នាំ ២០១៦។
ប្រទេសចិនដែលស្នើឲ្យមានការលើកពេលប្រជុំប្រចាំឆ្នាំនូវកិច្ចប្រជុំរួមគ្នាទាំងពីរហៅថា (Two Sessions) របស់ខ្លួននៅក្នុងខែមីនាដែលមានការចូលរួមពីក្រុមអ្នកតាក់តែងច្បាប់ និងស្ថាប័នពិគ្រោះយោបល់នយោបាយជាន់ខ្ពស់នោះ កំពុងរង់ចាំការសម្រេច ចុងក្រោយនៅថ្ងៃចន្ទខាងមុខ។
អង្គការសុខភាពពិភពលោក WHO រាយការណ៍ថា វ៉ាក់សាំងការពារប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 អាចផលិតបានក្នុងរយៈពេល១៨ខែទៀត។
មន្ត្រីមួយចំនួនមានការព្រួយបារម្ភថា ការឆ្លងរាលដាលនៃមេរោគថ្មីនេះកាន់តែយូរអាចនឹងប៉ះពាល់ដល់ការចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២០ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពេលខាងមុខ។
ក្រុមសហជីពកម្មករកម្មការនីរោងចក្រព្រួយបារម្ភ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» លើកម្ពុជា។ ប៉ុន្តែពួកគេនៅមិនទាន់អាចទស្សន៍ទាយដឹងពីទំហំនៃផលប៉ះពាល់នោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available