ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​យក​ពន្ធគយ​លើ​ទំនិញនាំ​ចេញ​របស់​សហរដ្ឋអាមេរិក​​ដែល​មាន​តម្លៃ​៦០​ពាន់​លាន​ដុល្លារ


ផ្ទាំង​កញ្ចក់​អេឡិចត្រូនិក​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ផ្សារ​ភាគហ៊ុន​ Dow Industrials កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
ផ្ទាំង​កញ្ចក់​អេឡិចត្រូនិក​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ផ្សារ​ភាគហ៊ុន​ Dow Industrials កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​នឹង​យក​ពន្ធគយ​លើ​ទំនិញ​នាំចូលដែល​មាន​តម្លៃ​ ៦០​ពាន់​លាន​ដុល្លារ​ មកពី​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​ចិន​ ដែល​មាន​តម្លៃ​ជាង ​២រយពាន់​លាន​ដុល្លារ​ ដែលនាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ហើយ​បាន​ចាត់​វិធានការ​យក​ពន្ធគយ​លើ​ទំនិញ​នាំ​ចេញ​ដែល​មាន​តម្លៃ​ ៣​រយ​លាន​ដុល្លារ ​ថែមទៀតរបស់​ចិន។

ក្រសួង​ហិរញ្ញវត្ថុ​ចិន ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​យកពន្ធ​គយ​ថ្មី​ពី​ ៥​ទៅ​២៥ ភាគរយ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ ​ខែ​មិថុនា​ ហើយ​នឹង​ប៉ះពាល់​ដល់​ផលិតផលនាំ​ចេញ​ចំនួន​ ៥.១៤០ ​មុខ​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​និយាយថា ការឆ្លើយ​តប​របស់​ខ្លួន​បាន​ដៅ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​ឯតោភាគី​ និង​ការការពារ​ការ​ប្រើ​ប្រាស់​ទំនិញ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ចិន នឹង​មិន​ដែល​ដាក់​ការ​គាប​សង្កត់​បរទេស​ទេ។ យើង​បាន​តាំង​ចិត្ត​ហើយ​មាន​លទ្ធភាព​ការ​ពារ​សិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់ ​និង​ផល​ប្រយោជន៍​របស់​យើង។​ យើង​នៅ​តែ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក ​នឹងសម្រប​សម្រួល​ជាមួយ​យើង»។

​ការ​យក​ពន្ធគយ​ថ្មី​របស់​ចិន​កើតមាន​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានា​ធិបតី​ ត្រាំ ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ដែល​បាន​ជំរុញ​ឲ្យ​ចិនកុំ​ធ្វើ​ការតបត​វិញ។​ ប្រធានាធិបតី ​ត្រាំ ​បាន​អះអាងថា ​ចិន​មាន​ប្រៀប​យ៉ាង​ខ្លាំង​លើ​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ប្រធានាធិបតី​មុន​របស់​យើង មិន​បាន​ធ្វើ​ការងារ​ទេ។ ដូច្នេះ ចិន ​មិន​ត្រូវ​សងសឹក​ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​អាក្រក់​ឡើង​ទេ។

​ការរាលដាល​កាន់​តែ​ធំ​ឡើង​នៃ​ការ​បង្កើន​ពន្ធគយ​ទៅ​វិញ​ទៅមក ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ភ្លាមៗ​ ដល់​ផ្សារ​ភាគ​ហ៊ុន​របស់​សហរដ្ឋ​អាមេរិក ​ដោយ​ផ្សារ​ភាគហ៊ុន Dow Jones Industria Average បាន​ដាំក្បាល​ចុះ​ជាង​ ២ភាគរយ ​នៅ​ក្នុង​ការ​លក់​ដូរ​ពាក់​កណ្តាល​ថ្ងៃ​នៅ​បុរី​ញូវយ៉ក៕

XS
SM
MD
LG