ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បាននិយាយថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិនប្រហែល​មានបន្ទាប់​ពីការ​បោះឆ្នោតប្រធានាធិបតី​ឆ្នាំ២០២០


ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំថ្លែងអំឡុងពេលអំឡុងពេលជំនួបមួយក្នុងកិច្ចប្រជុំអង្គការអូតង់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំថ្លែងអំឡុងពេលអំឡុងពេលជំនួបមួយក្នុងកិច្ចប្រជុំអង្គការអូតង់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

លោក​ Trump បាន​និយាយនៅក្នុង​ក្រុងឡុងដ៍ ដែល​នៅ​ទីនោះលោកបានចូល​រួមក្នុង​ការ​ប្រជុំ​មួយ​នៃ​ពួកមេដឹកនាំ​អង្គការអូតង់ថា «ខ្ញុំគ្មាន​ពេលកំណត់ចុង​ក្រោយ​បង្អស់ទេ។

លោកប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាននិយាយកាល​ពីថ្ងៃអង្គារ​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាមួយប្រទេសចិន​ប្រហែល​ជា​ត្រូវរង់ចាំ​រហូតដល់ក្រោយការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកក្នុងខែ​វិច្ឆិកាឆ្នាំ២០២០​ នៅ​ពេល​ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាលក្រុង​ប៉េកាំង​បានពិភាក្សា​គ្នា​ ដើម្បី​ឱ្យ​បានសម្រេច​ការបញ្ឈប់​សង្គ្រាមពាណិជ្ជកម្ម​និង​ជម្លោះ​ខាងពន្ធដារ​ពីរឆ្នាំមក​ហើយ​របស់ពួក​គេ​តាម​រយៈកិច្ចចរចា​គ្នា។

លោក​ Trump បាន​និយាយនៅក្នុង​ក្រុងឡុងដ៍ ដែល​នៅ​ទីនោះលោកបានចូល​រួមក្នុង​ការ​ប្រជុំ​មួយ​នៃ​ពួកមេដឹកនាំ​អង្គការអូតង់ថា «ខ្ញុំគ្មាន​ពេលកំណត់ចុង​ក្រោយ​បង្អស់ទេ។ ​ខ្ញុំចង់រង់ចាំ​រហូត​ដល់ក្រោយ​ការបោះឆ្នោត ដើម្បី​ឱ្យមាន​កិច្ចព្រមព្រៀងមួយ​ជា​មួយប្រទេស​ចិន។ ​ក៏​ប៉ុន្តែ​ពួកចិនចង់ឱ្យមានកិច្ចព្រមព្រៀងមួយ​នៅ​ពេល​នេះហើយយើង​នឹង​ឃើញ​ថា​តើ​កិច្ចព្រមព្រៀង​នេះ​ត្រឹមត្រូវ​ឬទេ។​ កិច្ចព្រម​ព្រៀង​នេះ​ត្រូវតែ​ត្រឹមត្រូវ»។

ភាគ​ហ៊ុននៅក្នុង​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប​បានចុះ​ថ្លៃ​ដោយសារអត្ថាធិប្បាយរបស់លោក Trump នៅ​ពេលដែលប្រាក់ Yuan របស់ចិន​ក៏​បានចុះ​ថ្លៃ​ដែរ​ក្នុង​រយៈពេល៥អាទិត្យនេះ​ដែល​អាច​បន្ថយ​សេចក្តី​សង្ឃឹមអំពី​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​នៅដំណាច់ឆ្នាំនេះរវាង​សហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភព​លោកនិងប្រទេសចិន​ដែល​មានសេដ្ឋកិច្ច​ធំទីពីរ​ក្នុងពិភពលោក៕

XS
SM
MD
LG