កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដ៏ធំរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកជាជ័យជម្នះសម្រាប់ប្រទេសទាំង២ នេះបើតាមការបញ្ជាក់របស់លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះនឹងបង្កើតការងារកាន់តែច្រើនឡើងសម្រាប់កម្មករនិងកសិករ។
សេចក្តីលម្អិតផ្តាច់ព្រាត់នៃកិច្ចព្រមព្រៀងនោះមិនទាន់បានធ្វើនៅឡើយដែលបានប្រកាសកាលពីថ្ងៃចន្ទនោះទេ ហើយប្រទេសកាណាដា មិនអាចចូលរួមក្នុងការពិនិត្យសើរើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់តំបន់អាមេរិកខាងជើងនៅឆ្នាំ១៩៩៤ទេ។ ក៏ប៉ុន្តែ មានពាក្យពេចន៍ជាក់លាក់ខ្លះនៅក្នុងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកមានគោលដៅជំរុញការលិតរថយន្តនៅក្នុងប្រទេសទាំង២ដើម្បីទប់ស្កាត់ការនាំចូលរថយន្តមកពីតំបន់អាស៊ី ជាពិសេសមកពីប្រទេសចិន។
ដើម្បីគេចផុតពីពន្ធគយ កិច្ចព្រមព្រៀងនោះអំពាវនាវឲ្យមានការផលិតគ្រឿងបម្លាស់រថយន្តចំនួន៧៥ភាគរយនៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសម៉ិកស៊ិក ដែលកើនឡើងពីចំនួនបច្ចុប្បន្ននេះមានតែ៦២,៥ភាគរយ។
បន្ថែមពីនោះ ប្រាក់ឈ្នួលរបស់កម្មករខ្លះនៅក្នុងប្រទេសម៉ិកស៊ិកទំនងជាកើនឡើងយ៉ាងខ្លាំង ដោយកិច្ចព្រមព្រៀងនោះបានចែងថា គ្រឿងបម្លាស់រថយន្តពី៤០ទៅ៤៥ភាគរយត្រូវតែផលិតដោយពួកកម្មករដែលរកប្រាក់បាន១៦ដុល្លារឬច្រើនជាងនោះក្នុងមួយម៉ោង។
តម្លៃប្រាក់ឈ្នួលក្នុងមួយម៉ោងសម្រាប់កម្មកររថយន្តសហរដ្ឋអាមេរិកគឺជា២២ដុល្លារក្នុងមួយម៉ោង ក៏ប៉ុន្តែ នៅក្នុងប្រទេសម៉ិកស៊ិក ពួកកម្មករទទួលបានតែ៣ដុល្លារ៥០សេនក្នុងមួយម៉ោង។ ដោយសារតម្លៃពលកម្មឡើងថ្លៃ ការណ៍នេះទំនងនឹងធ្វើឲ្យការទិញរថយន្តថ្លៃដែរ៕