ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្ពស់​ជាង​ការ​ព្យាករណ៍​បន្តិច


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​កើន​ឡើង ៤,២ ភាគរយ​ដែល​ជា​អាត្រា​ប្រចាំឆ្នាំ​ក្នុង​ខែមេសា ឧសភា និង​ខែ​មិថុនា។ កំណើន​សម្រាប់​ត្រីមាស​ទី​ពីរ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​១ភាគ១០ នៃ​មួយ​ភាគរយ​ខ្ពស់​ជាង​ការ​ព្យាករណ៍។

យោង​តាម​នាយក​សេដ្ឋកិច្ច​របស់​ធនាគារ PNC លោក Gus Faucher បាន​បញ្ជាក់​ប្រាប់​ថា «ស្ថានភាព​សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អ​ប្រសើរ»។ លោក​បាន​សរសេរ​រៀបរាប់​ថា​ ក្នុង​រយៈពេល​បីឆ្នាំ​កន្លង​មក​នេះ​ សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង​ល្អ​បំផុត»។

ក៏ប៉ុន្តែ​លោក Faucher ក៏​បាន​ថ្លែង​ផងដែរ​ថា​ កំណើន​ជាង​៤ភាគរយ​នេះ​នឹង​មិន​ស្ថិតស្ថេរ​នោះ​ទេ​ ហើយ​កំណើន​សេដ្ឋកិច្ច​នឹង​អាច​ធ្លាក់ចុះ​នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០១៨​នេះ​ គឺ​អាច​ធ្លាក់​មក​នៅ​ត្រឹម​៣,៤ ភាគរយ​រហូត​ដល់​ចុង​ឆ្នាំ។ លោក​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នឹង​មាន​កំណើន​យឺត​នៅក្នុង​ឆ្នាំ២០១៩​ និង​ក្នុងឆ្នាំ២០២០​ ដោយសារ​ការ​កាត់​បន្ថយ​ពន្ធគយ​ និង​ការ​កាត់​បន្ថយ​ចំណាយ។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃពុធម្សិលមិញ​ដែល​ជា​របាយកាណ៍​ត្រួតពិនិត្យ​ឡើងវិញ​បន្ទាប់​ពី​រក​បាន​ទិន្នន័យ​គ្រប់គ្រាន់។ តួលេខ​នៃ​កំណើន​នេះ​បាន​មក​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ការ​នាំចូល​ទំនិញ​ ជាពិសេស​គឺ​ការ​នាំចូល​ប្រេង​ និង​ដោយសារ​កត្តា​បណ្តោះ​អាសន្ន​មួយ​ចំនួន។ ការ​កើនឡើង​នៃ​ការ​នាំចេញ​សណ្តែកសៀង​គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​នានា​ ដែល​បាន​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ ដើម្បី​យក​ឈ្នះ​លើ​ការកំណត់​ពន្ធគយ​លើ​ទំនិញ​សហរដ្ឋ អាមេរិក​ដោយ​ប្រទេសចិន​ ដែល​ជា​ការ​សងសឹក​ត្រឡប់​ទៅ​វិញ​លើ​ការ​កំណត់​ពន្ធគយ​ដោយ​រដ្ឋបាល​លោក Trump លើ​ទំនិញ​នាំចូល​ពី​ប្រទេសចិន។

អាត្រា​កំណើន​ក្នុង​ត្រីមាស​ទីពីរ​គឺ​កើនឡើង​ជិត​ពីរដង​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ខែមករា កុម្ភៈ និង​ខែមីនា៕

XS
SM
MD
LG