ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃពុធ​នេះ រដ្ឋសភា​អាមេរិក​​បន្ត​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី


លោក Jim Jordan សមាជិករដ្ឋសភាអាមេរិក ដើរនៅក្នុងវិមានរដ្ឋសភាអមដោយក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣។
លោក Jim Jordan សមាជិករដ្ឋសភាអាមេរិក ដើរនៅក្នុងវិមានរដ្ឋសភាអមដោយក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣។

លោក Jim Jordan សមាជិក​សភាសហរដ្ឋអាមេរិក​សង្ឃឹម​ថាមាន​សមាជិក​រដ្ឋសភា​គ្រប់គ្រាន់​នឹង​គាំទ្របេក្ខភាព​លោក​ជា​ប្រធាន​រដ្ឋសភា នៅពេល​ក្រុម​អ្នក​តំណាង​រាស្ត្រ​នឹង​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធនេះ​នៅ​ម៉ោង ១១ព្រឹក​ម៉ោង នៅរដ្ឋធានី​វ៉ាស៊ីនតោន មួយថ្ងៃក្រោយ​ពីពួក​សហសេវិក​សាធារណរដ្ឋ​របស់លោក​បាន​ច្រាន​លោក​ចោល​នៅក្នុងការ​បោះឆ្នោត​លើក​ទី​មួយ។

លោក Jordan បាននិយាយថា៖ «យើង​កំពុង​ធ្វើឱ្យមាន​ការ​ជឿនលឿន។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​អំពី​ការណ៍​នេះ។ យើងនឹង​បន្ត​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត។ យើង​បាន​សន្ទានា​គ្នាល្អ បាន​ពិភាក្សា​គ្នាល្អ​ជាមួយ​ពួក​សហសេវិក​របស់​យើង។ ហើយ​ការពិត​ទៅ គ្មាន​នរណា​ម្នាក់​ក្នុងអង្គ​ប្រជុំ​របស់​យើង​ចង់ឱ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​បែប​ណា​មួយ​ជា​មួយ​ពួក​ប្រជាធិបតេយ្យ​ទេ។ ដូច្នេះ យើង​នឹង​បន្តធ្វើការ​តទៅ​ទៀត ហើយ​យើង​នឹង​មាន​ការ​បោះឆ្នោត‍»។

សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ទាំងអស់ មិនទាន់​បាន​ត្រៀមខ្លួន​ដើម្បី​លើក លោក Jordan ដែលជា​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​រដ្ឋសភា​ឱ្យ​ទទួល​តំណែង​ជាន់ខ្ពស់​ បន្ទាប់​ពី​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​ទេ។

កាល​ពី​ថ្ងៃអង្គារ​ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ ២០​នាក់ បាន​បោះឆ្នោតប្រឆាំង​នឹង​លោក Jordan។

តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​ខ្លះនៅ​តែ​មិន​សប្បាយ​ចិត្ត​នឹងការដក​លោក Kevin McCarthy ពី​តំណែង​ប្រធាន​រដ្ឋសភា​កាលពី​ពីរ​សប្តាហ៍​មុននេះ។ តែ​លោក Jordan នៅ​តែមាន​សុទិដ្ឋិនិយម៕

XS
SM
MD
LG