ក្រុមកីឡាករកម្ពុជាដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម (SEA Games)ចុងក្រោយនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដណ្តើមមេដាយបានសរុបចំនួន ៦៣ ក្នុងនោះមាសចំនួន ៩ ប្រាក់ ១៣ និងសំរឹទ្ធចំនួន ៤១ មេដាយ។
បន្ទាប់ពីការសម្តែងរបស់តារាចម្រៀងរ៉េបថៃ MILLI នៅមហោស្របតន្ត្រី Coachella ដែលបានបញ្ចប់ដោយការញ៉ាំបង្អែមបាយដំណើបស្វាយទំនៅលើឆាក ចំណាប់អារម្មណ៍អំពីបង្អែមនេះបានគ្របដណ្តប់លើបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ ការចាប់អារម្មណ៍លើបាយដំណើបស្វាយទំ បាននាំឱ្យមនុស្សម្នារភ្ញាក់ផ្អើលនិងសរសើររសជាតិរបស់វា មិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ហាងលក់ម្ហូបអាហារនិងម្ចាស់ភោជនីយដ្ឋាន បានឃើញការកើនឡើងនៃការលក់ផ្លែស្វាយនិងបង្អែមនេះ។ លោក Supakit Pattaraternon និងអ្នកស្រី Wasamon Audjarint នៃ VOA ផ្នែកភាសាថៃ រាយការណ៍ពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖
ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ដែលជារយៈពេលនៃពិធីចូលឆ្នាំខ្មែរ ក្រសួងទេសចរណ៍បានកត់ត្រាការធ្វើដំណើរកម្សាន្តរបស់ប្រជាជនជាង៥លាននាក់ ដែលជាចំនួនមួយហួសការរំពឹងទុករបស់ក្រសួង។
តាមរយៈអត្តសញ្ញាណរបស់អ្នកស្រី Elodie ដែលមានឪពុកជាជនជាតិខ្មែរ ក្រុមអ្នកដឹកនាំនិងផលិតរឿងភាគនេះបានរៀបរៀងដំណើររឿងស្តីពីប្រវត្តិគ្រួសាររបស់តួអង្គ Thony ដោយផ្តោតលើប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងបញ្ចូលលក្ខណៈពិសេសនានានៃអត្តសញ្ញាណខ្មែរទៅក្នុងរឿងភាគ «The Cleaning Lady» នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ របស់លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីបានសរសេរថា៖ «តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ»។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះពិធីបុណ្យនៅថ្ងៃទី៣ ខែមេសានេះ គឺជាការៀបចំឆ្នាំទី១ បន្ទាប់ពីមានជំងឺកូវីដ១៩។
លោក Brady ធ្លាប់បាននិយាយជាយូរមកហើយថា លោកចង់ចំណាយពេលច្រើនជាងមុនជាមួយភរិយារបស់លោកដែលជាតារាម៉ូដែល និងកូនទាំងបី ទោះជាលោកនៅលេងកីឡាបានយ៉ាងខ្លាំង ពូកែនៅឡើយក៏ដោយ។
ការដាក់បញ្ចាំង ឬផលិតខ្សែភាពយន្តមួយចំនួននៅប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានភាពចម្រូងចម្រាសនៅពេលដែលខ្សែភាពយន្តនោះ ធ្វើឡើងដោយមិនបានសុំសិទ្ធិស្របច្បាប់សម្រាប់ការផលិតពីអាជ្ញាធរកម្ពុជា។
ផ្លូវជីវិតរបស់លោក ម៉ន ជា រដាក់រដុបរហូតដល់ថ្ងៃមួយដែលលោកពិការដោយសារឧប្បទ្ទវហេតុការងារ។ ក៏ប៉ុន្តែការណ៍នោះមិនបានបញ្ចប់ដំណើរជីវិតលោកទេ ផ្ទុយទៅវិញ វាធ្វើឲ្យលោករកឃើញជីវិតក្នុងវិថីសិល្បៈ និងក្លាយជាសិល្បករកម្រនៅកម្ពុជាដែលបង្កើតគំនូរប្លុកព្រីន។
ពិព័រណ៌បំពាក់ដោយបច្ចេកវិទ្យាទំនើបនេះមាន ដាក់បង្ហាញប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃអាណាចក្រអង្គរស្ថាបត្យកម្មអច្ឆរិយ្យរូបសំណាកបែបសាសនាដែលមានអាយុកាលរាប់រយឆ្នាំ និងកំណាយវត្ថុបុរាណរបស់ក្រុមបុរាណវិទូនៅជំុវិញប្រាសាទអង្គរវត្ត។
ព័ត៌មានផ្សេងទៀត
No media source currently available