លោក គឹម សុខ អ្នកវិភាគនយោបាយ និង ការអភិវឌ្ឍសង្គមបានលើកឡើងថា ការជួបជុំជាមួយសកម្មជនគណបក្សរបស់លោក កឹម សុខា ជាសញ្ញាល្អមួយនៅមុនការបោះឆ្នោតដើម្បីឲ្យសកម្មជនមកពីគណបក្សទាំងពីរធ្វើការជាមួយគ្នាសម្រាប់ជោគជ័យនាពេលបោះឆ្នោត។ លោកបានបញ្ជាក់ថា លោកមិនសូវព្រួយបារម្ភពីសាមគ្គីភាពផ្ទៃក្នុងនៃគណបក្សទាំងពីរទេ តែអ្វីដែលលោកបារម្ភនោះគឺការជ្រៀតជ្រែកនិងបំបែកបំបាក់ពីគណបក្សដទៃក្នុង ដោយការទិញទឹកចិត្តសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។
តាមកម្មវិធីរបស់គណបក្សសង្គ្រោះជាតិលោក កឹម សុខា នឹងជួបសកម្មជនគណបក្សនៅទូទាំង២៥ខេត្តក្រុង ក៏ប៉ុន្តែការជួបប្រជុំនេះមិនបានបង្ហាញជាសាធារណៈទេ គឺភាគច្រើនធ្វើឡើងលក្ខណៈបិទទ្វារ។
បន្ទាប់ពីមានការចោទប្រកាន់ដែលល្បីសុះសាយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេសង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារសហរដ្ឋអាមេរិកដល់កញ្ញា ធី សុវណ្ណថា ជាថ្នូរនឹងសកម្មភាពរបស់ខ្លួនមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិរួចមក អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់មានគោលការណ៍បើកការស៊ើបអង្កេតនៅឡើយទេ។
មេដឹកនាំគណបក្សប្រឆាំងមិនអើពើនឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចាត់ទុកថា ជាបណ្តឹងខ្យល់ ហើយលោករំពឹងថា ពាក្យបណ្តឹងទាំងអស់នឹងអាចដោះស្រាយបានតាមផ្លូវនយោបាយ។
ថ្នាក់ដឹកនាំតំណាងរាស្រ្តខាងគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកកឹម សុខា និងគណបក្សគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីស ខេង កាលពីថ្ងៃច័ន្ទ ទី១៦ បានប្រកាសជាសារធារណៈអំពីគម្រោងចូលរួមតុចរចាគ្នានៅថ្ងៃទី២៥ ខែមករាខាងមុខនេះ។
ការប្រកាសរបស់លោកជា មុន្នីបានធ្វើឡើងនៅមុនពេលខួបលើកទី១៣ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែមករាខាងមុខនេះ។
ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារដោយគ្រាប់បែកដៃកាលពី១៨ឆ្នាំមុនបានប្រកាសទាមទាររកយុត្តិធម៌ និងជំរុញឲ្យរដ្ឋាភិបាលវែកមុខឃាតករពិតប្រាកដមកផ្តន្ទាទោសតាមច្បាប់។
ទាំងមេធាវីការពារក្តី និងជនជាប់ចោទបានហៅការពន្យារពេលរឿងក្តីនេះម្តងហើយម្តងទៀតថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ។
គណៈកម្មាធិការអចិន្ត្រៃយ៍មានពេល១០ថ្ងៃដើម្បីទទួលពាក្យសម្រាប់បេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថាលោក ជា ស៊ីម ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា បានទទួលការវះកាត់ផ្នែកខ្លះមួយចំនួននៅក្នុងរាងកាយក្នុងពេលដែលលោកបានសម្រាកព្យាបាលដ៏យូរនៅក្នុងប្រទេសកុម្មុយនិស្តវៀតណាម។
ការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដោយមិនមានការពិភាក្សាអ្វីទាំងអស់ ពោលគឺគណបក្សទាំងពីរបានអានសេចក្តីព្រាងច្បាប់នេះមួយជំពូកម្តងៗ រួចហើយបានស្នើសុំសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាអនុម័ត ដោយលើកដៃដោយមិនមានការបោះឆ្នោតជាសម្ងាត់ទេ។
សកម្មជនដីធ្លីមកពីសហគមន៍ចំនួន៨ផ្សេងគ្នា បន្តធ្វើការតវ៉ា ដើម្បីតាមដានការដាក់ញត្តិរបស់ពួកគេកាលពីថ្ងៃទី១៧កន្លងទៅនេះថា តើស្ថានទូតអាមេរិកបានបញ្ជូនញត្តិរបស់ពួកគេទៅលោកស្រី Michelle Obama ដែរ ឬ យ៉ាងណា?
ពិធីនេះបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនានៅក្នុងវត្តលង្កាក្រោមការចូលរួមពីទាហានជើងទឹកសហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានជំនឿថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងអាចពិភាក្សាគ្នាដើម្បីស្វះស្វែងរកឲ្យមានការដោះលែងលោក មាជ សុវណ្ណារ៉ា បន្ទាប់ពីរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតរួច។
រដ្ឋសភារបស់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍គ្រោងនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់គ.ជ.ប.។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការHuman Rights Watch ពីបុរី ញ៉ូវយក របស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាសេចក្តីព្រាងច្បាប់ថ្មីនេះគួរតែត្រូវធ្វើការកែលម្អឡើងវិញមុននឹងយកទៅអនុម័តក្នុងរដ្ឋសភាដែលគ្រោងធ្វើក្នុងសប្តាហ៍នេះ។
លោក កឹម សុខា បានបញ្ជាក់ថា ដោយសារតែលោកគោរពនូវគោលការណ៍ គោលជំហរ របស់គណបក្សសង្គ្រោះជាតិ លោកត្រូវតែទទួលយកដើម្បីឈានទៅរកការដោះស្រាយបញ្ហាបន្តទៅទៀត។
នៅក្នុងសាលក្រម តុលាការមិនបានចេញដីការបង្គាប់ឲ្យចាប់ខ្លួនទេគឺគ្រាន់តែបានប្រកាសផ្តន្ទាទោស និងពិន័យជាប្រាក់សម្រាប់បង់ចូលថវិការដ្ឋតែប៉ុណ្ណោះ។
លោកមាជ សុវណ្ណារ៉ាមានប្រសាសន៍ប្រាប់អ្នកកាសែតថា លោកគ្មានសង្ឃឹមថា នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំទេ ប្រសិនណាបើគណបក្សទាំងពីរមិនបានចរចាគ្នា។
ក្រុមការងារនៃគណបក្សទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅថ្ងៃទី៩ខែមិនានៅវិមានរដ្ឋសភា។
ព័ត៌មានផ្សេងទៀត