ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រៀងច្បាប់នេះនាពេលដ៏ខ្លីខាងមុខនេះ។
លទ្ធផលនៃការស្ទង់មតិនេះបានធ្វើឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះទៅលើប្រជាពលរដ្ឋប្រមាណ២៥០នាក់នៅក្នុងទីក្រុងភ្នំពេញ។
នៅក្នុងជំនួបជាលើកដំបូងក្នុងក្រសួងការបរទេសលោក សម រង្ស៊ី បានទទូចដល់រដ្ឋាភិបាលឱ្យជួយទប់ស្កាត់សកម្មភាពជួញដូរកម្លាំងពលកម្មពីប្រទេសកម្ពុជាទៅក្រៅប្រទេស។
VOA មិនអាចទាក់ទងជាមួយលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ ដើម្បីសុំប្រតិកម្មលោកបានទេ។
ការដកហូតមុខតំណែងលោក អាំង មាលតី ចេញពីប្រធានសាលាដំបូងក្រុងភ្នំពេញយ៉ាងតក់ក្រហល់បានធ្វើឱ្យមានមតិមួយចំនួនសារទរចំពោះវិធានការក្តៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អង្គការលីកាដូបានរកឃើញថាមានគ្រួសារចំនួន១០,៦២៥គ្រួសារ ឬ ប្រហែល៤៩,៥១៩នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី។
លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ ត្រូវបានផ្លាស់ប្តូរតួនាទីទៅក្រសួងយុត្តិធម៌វិញ ចំណែកលោកចៅក្រមតាំង ស៊ុនឡាយត្រូវបានតែងតាំងជាប្រធានតុលាការថ្មី។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅថ្ងៃអង្គារនេះបានសម្រេចភ្លាមៗដកហូតមុខតំណែងលោក អាំង មាលតី ប្រធានតុលាការក្រុងភ្នំពេញ និងប្រកាសតែងតាំងលោក តាំង ស៊ុន ឡាយ អនុប្រធានតុលាការមកកាន់តួនាទីជំនួសជាប្រធានតុលាការវិញក្នុងថ្ងៃតែមួយ។
កាលពីថ្ងៃទីសុក្រសប្តាហ៍មុននេះ លោកវ៉ាន សំអឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពតខាងកូតាគណបក្សសង្គ្រោះជាតិបានសុំធ្វើការលាលែង។
លោក Kurt Tong ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកជំនួញ និងសេដ្ឋកិច្ច មានប្រសាសន៍ចំៗថា អំពើពុករលួយនៅកម្ពុជាបានបង្កជាឧបសគ្គក្នុងការនាំយកវិនិយោគទុនពីសហរដ្ឋអាមេរិកមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។
លោក ជា ស៊ីម អាយុ៨៣ឆ្នាំ ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា បានធ្លាក់ខ្លួនឈឺជាយូរមកហើយដោយសារវ័យចាស់ជរារបស់លោក។
យ៉ាងតិចមានព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណ៥២អង្គបានគង់នៅក្នុងវត្តសាមគ្គីរង្សី ដោយបូករួមទាំងសិស្ស និស្សិត និង យាយជី តាអាចារ្យ ចំនួន២២នាក់ផ្សេងទៀត។
យ៉ាងតិចមានជនភាគតិចចារ៉ាយដែលបានភៀសខ្លួនពីប្រទេសវៀតណាមចំនួន៤នាក់ បានធ្វើដំណើរតាមរថយន្តតាក់ស៊ីពីខេត្តរតនគិរីមកកាន់ទីក្រុងភ្នំពេញដោយខ្លួនឯង ដើម្បីស្នើសុំអន្តរាគមន៍ពីមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានរត់គេចខ្លួន បន្ទាប់ពីបានបាញ់កម្មការិនីចំនួនបីនាក់រងរបួស។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាមានសុខភាពល្អប្រសើរបន្តិច បន្ទាប់ពីបានបញ្ជូនទៅព្យាបាលក្នុងប្រទេសវៀតណាម។
ជនជាតិម៉ុងតាញ៉ា១៣នាក់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅឡើយ។
ក្រោយពីកិច្ចប្រជុំរយៈពេលជិតមួយម៉ោងមេដឹកនាំគណបក្សទាំងពីរមិនទាន់បានកំណត់របៀបវារៈនិងការកំណត់ជួបគ្នាលើកក្រោយនៅពេលណាទេ។
ប្រទេសកម្ពុជាបានអះអាងថាជនជាតិភាគតិចកុលសម្ព័ន្ធភ្នំវៀតណាម ឬ ហៅថាជនជាតិម៉ុងតាញ៉ា ដែលខ្លួនបានបញ្ជូនត្រឡប់ទៅវិញ កាលពីចុងសប្តាហ៍មុនមិនមែនជាជនស្វែងរកសិទ្ធិជ្រកកោនទេ។
គណៈកម្មការសុខាភិបាលនិងសង្គមកិច្ចរបស់រដ្ឋសភាបានកោះអញ្ជើញលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកធ្វើការសាកសួរពាក់ព័ន្ធនឹងគ្រូពេទ្យម្នាក់ដែលបានចាក់ថ្នាំខុសបច្ចេកទេសបណ្តាលឱ្យចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋ។
លោកងួន អ៊ីម ប្រធានចៅក្រមជំនុំជម្រះរបស់សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល ក៏ប៉ុន្តែបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួនគឺបន្ថយពីជាប់ពន្ធនាគាររយៈពេលមួយឆ្នាំមកនៅត្រឹម៦វិញ។
ព័ត៌មានផ្សេងទៀត