ការជាប់ឆ្នោតជ្រើសតាំងឡើងវិញនាពេលថ្មីៗនេះ របស់លោក Lobsang Sangay ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក្រៅក្របខណ្ឌរបស់នៃតំបន់ទីបេ បានផ្តល់ក្តីសង្ឃឹមដល់មនុស្សមួយចំនួនដែលយល់ថា នឹងមានការចាប់ផ្តើមកិច្ចពិភាក្សាជាថ្មីម្តងទៀត រវាងសម្តេចសង្ឃ Dalai Lama និងរដ្ឋាភិបាលចិន។ ការជជែកពិភាក្សារវាងសម្តេចសង្ឃ Dalai Lama និងរដ្ឋាភិបាលចិន បានផ្អាកកាលពីឆ្នាំ២០១០។
លោក Jason Chan បានមានប្រសាសន៍ថា គាត់នៅតែមានសំណួរច្រើនជាងចម្លើយជុំវិញបញ្ហាច្បាប់អង្គការថ្មីដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង។ អង្គការជាច្រើនត្រូវបានរឹតបន្តឹងដោយច្បាប់ថ្មីនេះ។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិនកំពុងតែប៉ះពាល់ខ្លាំងដល់ហាងលក់រាយនៅក្នុងក្រុងហុងកុង ដែលហាងទំនិញធំៗបានពឹងផ្អែកលើលំហូរចូលនៃអ្នកធ្វើដំណើរមានទ្រព្យធនពីចិនដីគោក។
ការអំពាវនាវឲ្យសិស្សនិស្សិតនៅក្រុងហុងកុងទទួលបានការបង្រៀនដែលមានទស្សនៈវិជ្ជមានជាងមុនទៅលើចិនដីគោក កំពុងតែបង្កភាពចម្រូងចម្រាសនៅក្នុងដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។
ភាពយន្តឯករាជ្យស្តីពីការស្វែងរកអំពីការផ្លាស់ប្តូរផ្នែកនយោបាយនៅក្នុងទីក្រុងហុងកុង កំពុងទទួលបានការសរសើរពីអ្នកទស្សនា និងមានការខឹងសម្បារពីរដ្ឋាភិបាលកណ្តាលរបស់ចិន។
រូបភាពតាមប្រព័ន្ធផ្កាយរណបជាច្រើនកំពុងលាតត្រដាងការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមកលើផ្កាថ្មប៉ប្រះទឹកនៅតំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។ តំបន់ផ្លូវទឹកដែលកំពុងមានជម្លោះមួយនេះត្រូវបានទាមទារពីប្រទេសជាច្រើនក្នុងទី្វបអាស៊ី ហើយការដណ្តើមទាមទារទឹកដីនិងធនធាននេះកំពុងបង្កផលប៉ះពាល់ដល់បរិសា្ថន។
នៅខណៈពេលដែលអាថ៌កំបាំងការបាត់ខ្លួននៃក្រុមអ្នកលក់សៀវភៅនៅកោះហុងកុងកំពុងតែបន្តរដ្ឋាភិបាលចិនបានបញ្ជាក់ថា អ្នកចុះផ្សាយលក់សៀវភៅពីរនាក់នៅក្នុងចំណោមប្រាំនាក់ដែលបានបាត់ខ្លួននោះ គឺស្ថិតនៅចិនដីគោក។ ករណីនេះបានបង្កឲ្យមានការព្រួយបារម្ភនៅកោះដែលជាអតីតអាណានិគមអង់គ្លេសមួយនេះ អំពីចិនដែលកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីធ្វើការគំរាម និងឃុំឃាំងអ្នករិះគន់ដែលស្ថិតនៅក្រៅព្រំដែនចិនដីគោក។
ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើងបានបន្សល់ទុកឲ្យពិភពលោកនូវជម្រើសតិចតួចប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានជ្រើសយកមកប្រើ នៅក្នុងការជំរុញឲ្យរបបដឹកនាំប្រទេសនោះបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ស.រ.អានិយាយថា ចិនគួរដាក់សម្ពាធខ្លាំងជាងមុនទៅលើកូរ៉េខាងជើង ដែលជាប្រទេសជិតខាងប៉ែកឦសានរបស់ខ្លួន។
អ្នកវិភាគមួយចំនួននិយាយថា ការបាត់ខ្លួននៃអ្នកលក់សៀវភៅទាំងនេះកំពុងគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពដែលបានចែកទីក្រុងកំពង់ផែមួយនេះដាច់ដោយឡែកពីចិន។
ឆ្នាំនេះ ប្រទេសចិនបានបន្ធូរគោលនយោបាយកូនតែមួយរបស់ខ្លួន ដោយអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនពីរនាក់។ ការបន្ធូរនេះអាចធ្វើឲ្យឧស្សាហកម្មបង្កកំណើនៅក្រៅប្រទេសទទួលបានផលចំណេញច្រើន។
ប្រទេសសិង្ហបុរីបានយល់ព្រមឲ្យយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកចុះចតលើទឹកដីខ្លួន។ នេះបង្ហាញពីការបោះ ជំហានទៅមុខមួយក្នុងសម្ព័ន្ធភាព ដែលមានអាយុកាលមួយទសវត្សរ៍រវាងប្រទេសទាំងពីរ។
ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba និយាយថា ការទិញយកនេះគឺក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវមុខមាត់របស់ចិន និងប្រឈមតតាំងជាមួយនឹងអ្វីដែលខ្លួននិយាយថា ជាការលម្អៀងរបស់បណ្តាញផ្សព្វផ្សាយព័ត៌មាននៃពួកបស្ចិមប្រទេស។
របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលចិនព្យាករណ៍អំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសចិន។ របាយការណ៍នេះ ចេញផ្សាយស្របពេលដែលមានកិច្ចពិភាក្សាស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីស។
ប្រទេសចិនជាអ្នកផលិត និងជាអ្នកនាំចេញត្រីធំបំផុតនៅលើពិភពលោកដែលប្រហែលជាពាក់កណ្តាលនៃផលិតផលអាហារសមុទ្រត្រូវបាននាំចេញទៅប្រទេសអភិវឌ្ឍន៍។ ហើយចិនក៏ជាអ្នកបរិភោគអាហារសមុទ្រច្រើនជាងគេផងដែរ។
នៅខែមិថុនានេះ រដ្ឋាភិបាលហុងកុងប្រហែលជាអាចនឹងធ្វើការបោះឆ្នោតទៅលើផែនការកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលជាប្រធានបទបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំកាលពីចុងឆ្នាំមុន។
កាលពីឆ្នាំទៅ សកម្មជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានបិទផ្នែកមួយចំនួននៃទីក្រុងអស់រយៈពេលជាច្រើនខែដោយសារអ្វីដែលគេហៅថា «បដិវត្តន៍ឆ័ត្រ» (Umbrella Revolution)។
កូតកម្មការងារបានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសចិនមានការតវ៉ាកាន់តែច្រើនឡើងៗនៅក្នុងប្រទេសចិន ហើយសកម្មជនការងារនិយាយថា បាតុកម្មទាំងនេះត្រូវបានជំរុញឲ្យកើតមានឡើងដោយសារតែសេដ្ឋកិច្ចដែលមានកំណើនយឺតរបស់ប្រទេសនេះ។
ប៉ូលិសបានដោះលែងស្ត្រីសកម្មជនចំនួន៥នាក់ពីមន្ទីរឃុំឃាំងកាលពីថ្ងៃច័ន្ទនេះ ក្រោយពេលដែលរាជអាជ្ញាសម្រេចប្រកាសមិនចោទប្រកាន់ទោសលើស្ត្រីទាំងនេះភ្លាមៗ។
កាលពីថ្ងៃអាទិត្យសបា្តហ៍មុន បាតុករបានប្រមូលផ្តុំគ្នានៅហាងទំនិញហុងកុងមួយដោយបានស្រែករិះគន់ដល់អ្នកទិញទំនិញជនជាតិចិនដីគោក ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែននៅពេលចាប់ផ្តើមថ្ងៃចូលឆ្នាំចិន។
សម្តេច ដាឡៃ ឡាម៉ា មានប្រសាសន៍ថា ការផ្លាស់ប្តូរមានការពិបាកពីព្រោះអ្នកមានគំនិតចាស់គំរិល នៅមានអំណាចនៅឡើយ ទោះបីមេដឹកនាំចិនមានភាពសកម្មនិងប្រាកដនិយមក៏ដោយ។
ព័ត៌មានផ្សេងទៀត