រដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍កាលពីសប្តាហ៍មុន ដែលសង្កត់ធ្ងន់លើជម្លោះដ៏យូរមកហើយ ស្តីអំពីកម្មសិទ្ធិកាន់កាប់ថ្មប៉ប្រះទឹក តំបន់ដីកោះតូចៗ និងតំបន់ទឹកដែលសម្បូរទៅដោយធនធាននៅសមុទ្រចិនខាងត្បូង។
កំណើនសេដ្ឋកិច្ចយឺតអាចជាបញ្ហាដ៏សំខាន់មួយសម្រាប់កិច្ចប្រជុំក្នុងសប្តាហ៍នេះរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC នៅទីក្រុង ប៉េកាំង។
ឧបទ្ទវហេតុនេះ ជាការភ័យខ្លាចខាងបរិដ្ឋាននៅពេលថ្មីៗបំផុតសម្រាប់ពលរដ្ឋនៅក្នុងប្រទេសចិន។
កាលពីថ្ងៃព្រហស្បតិ៍ លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.ថ្លែងក្នុងពិធីថា សេរីភាពសិក្សានិងបណ្ដាញព័ត៌មានឯករាជ្យគឺជាបញ្ហាគន្លឹះនៃទំនាក់ទំនងអាមេរិកនិងចិន។
ចិននិងវៀតណាម បានបន្ទោសគ្នាទៅវិញទៅមកចំពោះឧបទ្ទវហេតុនេះ ដោយចិនពោលអះអាងថា ទូកវៀតណាម បានស្ថិតក្នុងផ្ទៃទឹកចិន។
អាជ្ញាធរអូស្រ្តាលីបានប្រកាសនៅថ្ងៃច័ន្ទនេះថាការស្រាវជ្រាវពីលើអាកាសដោយប្រើរូបភាពពីផ្កាយរណបស្វែងរកបំណែកយន្តហោះនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃទៀត។
នៅតាមបណ្តាញព័ត៌មានសង្គមរបស់ចិន អ្នកខ្លះកំពុងអំពាវនាវឲ្យរដ្ឋាភិបាលចិនកត់សម្គាល់ថ្ងៃកាន់ទុក្ខជាតិមួយសម្រាប់អ្នកដំណើរលើយន្តហោះជើងហោះហើរ MH 370។
កាលពីអតីតលោកជំទាវ ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានបំពេញទស្សនកិច្ចនៅប្រទេសចិន លោកជំទាវបានរិះគន់ចំៗជាងលោកជំទាវអូបាម៉ា។
ពួកអ្នកដំណើរ២ភាគ៣ជាជនជាតិចិន ហើយសមាជិកក្រុមគ្រួសាររាប់រយនាក់ កំពុងរង់ចាំក្នុងទីក្រុងប៉េកាំងដើម្បីរង់ចាំចម្លើយពីមន្រ្តីអាកាសចរណ៍។