អង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែលមួយនេះ និយាយថា ដំណើរការបោះឆ្នោតត្រូវបានគំរាមកំហែងដោយការខ្វែងគំនិតគ្នា និងកង្វះយន្តការ ក្នុងការដោះស្រាយជម្លោះលទ្ធផលបោះឆ្នោត។ ប្រទេសសូម៉ាលីកំពុងស្នើឲ្យមានការពន្យារអាណត្តិ ដើម្បីជៀសវាងជម្លោះនយោបាយ។
ក្រុមជាតិសាសន៍ភាគតិច Ogiek និង Sengwer នៅក្នុងប្រទេសកេនយ៉ាបានឱ្យដឹងថា អាជ្ញាធរបានបណ្ដេញពួកគេដោយបង្ខំចេញពីព្រៃ Mau និង Embobut។
ប្រទេសកេនយ៉ាប្រារព្ធខួបនៃការបញ្ចប់ការគ្រប់គ្រងបែបអាណានិគមរបស់អង់គ្លេសមកលើប្រទេសនេះ កាលពីជាង៥ទសវត្សរ៍មុនគឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៣។ ស្របពេលជាមួយគ្នានេះ សហគមន៍ចំនួនពីរចង់ឱ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតលើការរឹបអូសដីធ្លីនៅសម័យអាណានិគម។
ប្រទេសកេនយ៉ា បាននាំប្រេងចេញមុនដំបូងរបស់ខ្លួនដែលមានតម្លៃប្រហែល១២លានដុល្លារនៅក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងចិនមានឈ្មោះថា ChemChina។
អង្គការការពារសិទិ្ធមនុស្ស Human Rights Watch បានឲ្យដឹងថា ភ្នាក់ងារសន្តិសុខរបស់ប្រទេសកេនយ៉ាបានបំពាននិងបណ្តេញប្រជាជននៅក្នុងព្រៃ Mau ដោយខុសច្បាប់។
ពីរសប្តាហ៍បន្ទាប់ពីព្យុះស៊ីក្លូនដែលមានឈ្មោះថា Idai បានបោកបក់ទៅលើប្រទេសម៉ូសំប៊ិក ពលរដ្ឋក្នុងប្រទេសនេះ មិនអាចធ្វើដំណើរទៅកាន់ទីក្រុងមួយចំនួនបានទេ ដោយសារតែផ្លូវនិងស្ពាន ត្រូវបានបំផ្លាញដោយសារតែទឹកជំនន់។
សន្និសីទនេះត្រូវបានធ្វើឡើងនៅក្រុង Katowice ក្នុងប្រទេសប៉ូឡូញ ហើយមានការពិភាក្សាស្វែងរកវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន១៨៩ នៅឆ្នាំ២០១៥។
ក្រុមហ៊ុនអន្តរជាតិមួយដែលផ្តល់សេវាកម្មផ្ទេរប្រាក់បានចាប់ផ្តើមបើកឲ្យប្រើសេវាផ្ញើប្រាក់តាមអ៊ិនធឺណិតសម្រាប់ជនជាតិអាហ្វ្រិកដើម្បីជួយសម្រួលឲ្យមានភាពងាយស្រួលជាងមុនក្នុងការផ្ញើនិងទទួលប្រាក់។ ក្រុមអ្នកវិភាគនិយាយថា ក្រុមហ៊ុនផ្ទេរប្រាក់ WorldRemit នឹងជួយកាត់បន្ថយតម្លៃផ្ញើប្រាក់និងជួយជំរុញដល់ផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់អាហ្វ្រិក។
ជំនឿទុកចិត្ត គឺជាចំណុចមួយ ដែលក្រុមអ្នករិះគន់និយាយថា ការបោះឆ្នោតពីរលើកចុងក្រោយនៅសូម៉ាលីខ្វះខាត។ ការបោះឆ្នោតឆ្នាំ ២០១៧ បានប្រឈមនឹងការចោទប្រកាន់ពីការទិញសន្លឹកឆ្នោត និងភាពមិនប្រក្រតី ហើយការបោះឆ្នោតនៅមណ្ឌលមួយចំនួនត្រូវធ្វើឡើងវិញ។
ឳពុកម្តាយនិងគ្រូបង្រៀនក្នុងប្រទេសកេនយ៉ាដែលជាប្រទេសដ៏សំខាន់បំផុតមួយក្នុងទ្វីបអាហ្រ្វិក មានការភ្ញាក់ផ្អើលបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសលទ្ធផលនៃការប្រឡងចូលរៀននៅតាមសាកលវិទ្យាល័យក្នុងឆ្នាំ២០១៦។ លទ្ធផលបានបង្ហាញថា មានតែសិស្ស១៥ភាគរយនៃចំនួនសិស្សជាង៥សែននាក់ប៉ុណ្ណោះដែលមានសមត្ថភាពប្រឡងជាប់។ លទ្ធផលដ៏ខកចិត្តនៃការប្រឡងនេះ បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនសិស្សដែលប្រឡងជាប់បើធៀបនឹងឆ្នាំមុន បន្ទាប់ពីមន្រ្តីក្រសួងអប់រំកេនយ៉ាបានធ្វើការបង្ក្រាបការលួចចម្លងក្នុងពេលប្រឡង។
របាយការណ៍មួយដែលទើបនឹងចេញផ្សាយនាពេលថ្មីៗនេះ អំពីបញ្ហាមរណៈរបស់មាតានៅប្រទេសកេនយ៉ានិយាយថា ស្រី្តជាមាតាដែលជិតសម្រាលកូនមួយចំនួនធំ ស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងពេលយប់ អំឡុងពេលចុងសប្តាហ៍និងថ្ងៃឈប់សម្រាកសាធារណៈ។ នោះគឺជាពេលដែលវេជ្ជបណ្ឌិតភាគច្រើនអវត្តមាន។ របាយការណ៍នោះបានបង្ហាញថា អ្នកនៅទទួលបន្ទុកនាពេលទាំងនោះគឺជាបុគ្គលិកពេទ្យក្មេងៗ ប៉ុន្តែពួកគេខ្វះបទពិសោធន៍ក្នុងការដោះស្រាយករណីបន្ទាន់ទាំងនេះ។
ក្រុមសិទ្ធិមនុស្សមួយនៃប្រទេសកេនយ៉ា (Kenya) និយាយថា ប៉ូលិសនិងកម្លាំងសន្តិសុខ ជាអ្នកទទួល ខុសត្រូវចំពោះករណីសម្លាប់មនុស្សជិត៣០០នាក់ដោយប្រើប្រាស់កាំភ្លើង និងធ្វើឲ្យរបួសមនុស្សរាប់សិបនាក់ទៀត ក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ។ ក្នុងនោះក៏រាប់បញ្ចូលទាំងករណីប្រហារជីវិតភ្លាមៗ និងការបាញ់ខុសប៉ះពាល់ដល់អ្នកនៅក្បែរ។
កាមេរ៉ាសន្តិសុខដែលដំឡើងថ្មីត្រូវបានគេរំពឹងថា នឹងជួយឱ្យប៉ូលិសអាចកំណត់អត្តសញ្ញាណឃាតកបាន។
កាលពីថ្ងៃសុក្រ ធនាគារ Merchants Bank of California ដែលជាធានាគារចុងក្រោយដែលមានឆន្ទៈក្នុងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនផ្ទេរប្រាក់សូម៉ាលីនិងអាមេរិក ត្រូវបានរំពឹងថានឹងបិទគណនីរបស់ក្រុមហ៊ុនទាំងនោះ។