ការបោះឆ្នោតដ៏សំខាន់បំផុតដែលប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអាចប្រកាសបាន គឺជាការបោះឆ្នោតដែលធ្លាប់មានតែប្រធានាធិបតីអាមេរិកមុនលោក ដូណាល់ ត្រាំ ចំនួនពីរនាក់ប៉ុណ្ណោះបានប្រឈម។
រដ្ឋសភាសហរដ្ឋអាមេរិកដែលមានតំណាងរាស្ត្រភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធបានបោះឆ្នោតសម្រេចជាផ្លូវការចោទប្រកាន់ដកហូតលោកប្រធានាធិបតី Donald Trump ចេញពីតំណែង។ អ្នកតាក់តែងច្បាប់ទាំងនេះបានអនុម័តបទចោទថា លោកប្រធានាធិបតីបានរំលោភអំណាចនៃតំណែងរបស់លោកដើ
ការបោះឆ្នោតនេះបានបញ្ចប់ការស៊ើបអង្កេតដ៏មានការបែកបាក់ជាបក្សពួកជាក់ច្បាស់រយៈពេលបីខែរបស់រដ្ឋសភាសហរដ្ឋអាមេរិកចំពោះលោកប្រធានាធិបតី។
សមាជិកសភាសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យបោះឆ្នោតលើបទចោទពីរករណី (Articles of Impeachment) នៅនៅថ្ងៃពុធទី១៨ ខែធ្នូនេះ ដោយចោទប្រកាន់លោកប្រធានាធិបតី Donald Trump ពីបទការរំលោភអំណាចនិងការរារាំងអំណាចសភា។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនោះធ្វើឡើងដោយរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។
សវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីនេះបញ្ជាក់ថា លោក ត្រាំ បានប្រព្រឹត្តខុសឆ្គងដោយបំពានអំណាចរបស់លោក ហើយកំហុសឆ្គងនេះអាចដកលោកចេញពីតំណែងបាន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី៣នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិកដែលប្រឈមការបើកការស៊ើបអង្កេតសវនាការប្ដឹងដកហូតប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃពុធ។ពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក
ប្រធានស្ដីទីនៃទីភ្នាក់ងារស៊ើបអង្កេតជាតិ លោក Joseph Maguire ថ្លែងថា លោកបានធ្វើតាមច្បាប់នៅពេលដែលលោកដំបូងឡើយបានរារាំងការចេញផ្សាយរបាយការណ៍របស់អ្នកលួចបញ្ចេញការណ៍សម្ងាត់។
លោក Maguire ទទួលស្គាល់ថា អ្នកលួចបញ្ចេញព័ត៌មាន ជាប្រភពដែលអាចទុកចិត្តបាន ហើយទទួលស្គាល់ថាបុគ្គលបានធ្វើរឿងត្រឹមត្រូវ ប៉ុន្តែលោកបានបដិសេធ ពីការព្រួយបារម្ភថាលោក Trump បានជ្រៀតជ្រែកចូលក្នុងរឿងនេះ។
កម្មករចំនួនប្រមាណ ១ ពាន់ ៦ រយនាក់នៃរោងចក្រផលិតរថយន្ត GM មួយ នៅរដ្ឋ Ohio សហរដ្ឋអាមេរិក ជិតបាត់បង់ការងារធ្វើ។
សភាសហរដ្ឋអាមេរិកបានធ្វើការគោរពវិញ្ញាណក្ខន្ធបព្វជិត Billy Graham មេដឹកនាំគ្រឹស្តសាសនានិកាយ Evangelist ដ៏ល្បីល្បាញម្នាក់កាលពីថ្ងៃទី២៨ ខែកុម្ភៈដោយមានពិធីតម្កល់សពនៅអាគារសភាសហរដ្ឋអាមេរិក។
Bills would apply economic pressure on generals with aim of ending ongoing violence inflicted on Rohingya Muslim minority.
លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបន្តវេនគ្រប់គ្រងកិច្ចប្រតិបត្តិការយោធាអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅជុំវិញពិភពលោក។ នាពេលបច្ចុប្បន្ននេះ សមាជិកសភាមួយក្រុមមកពីគណបក្សនយោបាយទាំងពីរ កំពុងជំរុញឲ្យមានការជជែកដេញដោលអំពីលក្ខខណ្ឌត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការសម្រេចថាតើ ដំណើរប្រតិបត្តិការយោធាទាំងនោះត្រូវការបញ្ចូលខ្លឹមសារថ្មីឬក៏យ៉ាងណា។ សមាជិកសភាអះអាងថា សង្គ្រាមប្រឆាំងនឹងអំពើភេរវកម្មត្រូវបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ចាប់តាំងពីច្បាប់អនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវករ ឬហៅកាត់ថា (AUMF) នាពេលបច្ចុប្បន្ននេះ ត្រូវបានអនុម័តតាំងពីឆ្នាំ២០០១មក។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យជាង២០០នាក់ចោទប្រកាន់លោកប្រធានាធិបតី Trump ថាបានរំលោភអំណាចរដ្ឋធម្មនុញ្ញ ដោយបានអនុម័តលើខ្ទង់ចំណាយរបស់លោកពាក់ព័ន្ធនឹងទំនាក់ទំនងអាជីវកម្មបរទេស។ ពាក្យបណ្តឹងរបស់ពួកគេរួមបញ្ជូលទាំងពាក្យបណ្តឹងពីរផ្សេងទៀត ដែលបានប្តឹងលោកTrumpថា ការទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មរបស់លោកបានរំលោភបំពានដល់ «ច្បាប់ការពារមិនឲ្យមានឥទ្ធិពលពីបរទេស» ខណៈក្រុមមេធាវីរបស់លោកប្រធានាធិបតីលើកឡើងថាខដែលចែងក្នុងច្បាប់នេះត្រូវគេយកទៅប្រើប្រាស់ក្នុងលក្ខណៈទូលំទូលាយពេក។
ទោះបីជាប្រធានសភាតំណាងរាស្រ្តលោក Paul Ryan ចង់ផ្តោតលើដោះស្រាយបញ្ហាកំណែទម្រងពន្ធដារ ក៏ដោយក៏ការផ្តោតចម្បងនោះគឺ នៅតែមានទំនោរទៅលើប្រទេសរុស្ស៊ី។
បទបញ្ជាអង្គនីតិប្រតិបត្តិដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នរបស់ពលរដ្ឋមកពីប្រទេសចំនួន៧ ដែលមានពលរដ្ឋភាគច្រើនកាន់សាសនាឥស្លាមគឺជាបញ្ហាបណ្តាលឲ្យមានការដេញដោលគ្នាច្រើន នៅពេលរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក John Kelly ចូលទៅសភាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក Kelly បានខិតខំប្រឹងប្រែងធានាអះអាងអំពីបម្រាមនេះនៅក្នុងការដេញដោលនៅសភានេះ។
ខុសពីលោកប្រធានាធិបតី Donald Trump លោកអនុប្រធានាធិបតី Mike Pence បានចូលរួមក្នុងសេវាសាធារណៈជាច្រើន ធ្លាប់ធ្វើជាតំណាងរាស្ត្រ៦អាណត្តិ ហើយធ្លាប់ជាអភិបាលរដ្ឋ Indiana មួយរូបផងដែរ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកអនុប្រធានាធិបតី បានបោះឆ្នោតជាប្រវត្តិសាស្រ្តបំបែកភាពស្មើគ្នារវាងសំឡេងគាំទ្រ និងសំឡេងមិនគាំទ្រដើម្បីតែងតាំងលោកស្រី Betsy Devos ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំរបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត