សិស្សានុសិស្សនៅទូទាំងសហរដ្ឋអាមេរិកបានធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សាដោយប្រើប្រាស់កាំភ្លើងនៅក្នុងសាលារៀនចាប់តាំងពីមានការបាញ់ប្រហារកាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅក្នុងទីក្រុង Parkland រដ្ឋ Florida ដែលបានបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់បាត់បង់ជីវិត។ នៅថ្ងៃទី១៤ ខែមីនាដែល គម្រប់ ១ខែនៃការបាញ់ប្រហារនោះ សិស្សានុសិស្សទូទាំងប្រទេសគ្រោងនឹងធ្វើបាតុកម្មជាការដើរចេញពីថ្នាក់រៀនដើម្បីធ្វើការរំឭកដល់វិញ្ញាណខ័ន្ធរបស់ជនរងគ្រោះរយៈ១៧នាទី។ ពួកកូនសិស្សទាំងនោះចង់ផ្ញើរសារដល់ក្រុមអ្នកតាក់តែងគោលនយោបាយ។
នាពេលថ្មីៗនេះ ការលក់ភ្លុកដំរីបានក្លាយជាអំពើខុសច្បាប់នៅក្នុងប្រទេសចិន។ នេះជាសកម្មភាពមួយដែលក្រុមអ្នកអភិរក្សតែងតែនិយាយពីមុនៗមក ហើយបន្ថែមថា ជំនួញស្របច្បាប់ ត្រូវបានគេយកមកធ្វើជាការបិទបាំងដល់ការប្រព្រឹត្តអំពើខុសច្បាប់ ក្នុងការបន្តធ្វើឲ្យគេយល់ថា ការទិញនិងរក្សាទុកភ្លុកដំរីមិនមានបញ្ហាអ្វីនោះទេ។
ការលើកឡើងរបស់លោកប្រធានាធិបតី Uhuru Kenyatta នៃប្រទេសកេនយ៉ា នៅក្នុងពិធីស្បថចូលកាន់តំណែងក្នុងអាណត្តិទីពីររបស់លោក កាលពីខែវិច្ឆិកាកន្លងទៅនេះ គឺជាការបញ្ចប់នូវរដូវកាលបោះឆ្នោតឆ្នាំ ២០១៧ ដែលអូសបន្លាយអស់រយៈពេលជាយូរមិនធម្មតាមួយ។
ប្រទេសកេនយ៉ាបានកំណត់កាលបរិចេ្ឆទថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ខ្លួននៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ។ ប៉ុន្តែការពន្យាពេលអាចនឹងកើតមានដោយសារបញ្ហាបច្ចេកទេសនិងជម្លោះខ្វែងគំនិតគ្នារវាងគណកម្មការរៀបចំការបោះឆ្នោត នៅស្របពេលដែលតុលាការកំពូលរងការរិះគន់ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សកំពុងកាន់អំណាច។
គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសKenya និយាយថា ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងធ្វើនៅថ្ងៃទី១៧តុលា ប៉ុន្តែលោក Raila Odinga មេដឹកនាំក្រុមប្រឆាំង បានបដិសេធ ដោយទាមទារឲ្យស៊ើបអង្កេតមន្ត្រីបោះឆ្នោត និងបណ្តេញពួកគេពីការងារ មុនធ្វើការបោះឆ្នោតជាថ្មី។
ដូចនៅក្នុងសហរដ្ឋអាមេរិកដែរ ប្រជាជននៅទ្វីបអាហ្វ្រិកក៏មានអារម្មណ៍លាយឡំគ្នាចំពោះលទ្ធផលនៃការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។
បាតុករកេនយ៉ារាប់រយនាក់ បានធ្វើការតវ៉ាតាមផ្លូវម្តងទៀតនៅថ្ងៃទី១៦ ខែឧសភានេះ ដោយទាមទារឲ្យមានកំណែទម្រង់ធំមួយក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស។ ក្រុមប៉ូលិសបានឆ្លើយតបវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកបំបែកហ្វូងបាតុករតវ៉ា។
អនាគតរបស់សត្វដំរីនៅទ្វីបអាហ្វ្រិក និងជម្រករបស់វា គឺជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូលដែលមានរយៈពេលបីថ្ងៃនៅប្រទេសកេនយ៉ា។ ការប្រមាញ់បានកើនឡើងរឹតតែខ្លាំងរហូតដល់កម្រិតគួរឲ្យភ៏យខ្លាចមួយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសត្វដំរីនៅទី្វបអាហ្វ្រិកត្រូវបានសម្លាប់ក្នុងឆ្នាំ២០១០ និង២០១២។
ដើម្បីផ្ញើសារទៅកាន់ពិភពលោកថា ភ្លុកដំរីមានតម្លៃពេលវានៅលើសត្វដំរីជាជាងភ្លុកដំរីលើទីផ្សារ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅនេះ ប្រធានាធិបតីប្រទេសកេនយ៉ាលោក Uhuru Kenyatta បានដុតកម្ទេចចោលគំនរស្តុកភ្លុកដំរីក្នុងប្រទេស ដែលនេះជាការដុតកម្ទេចចោលភ្លុកដំរីដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត។
អង្គការ HRW បានចេញសេចក្តីរាយការណ៍មួយដោយអធិប្បាយពីរបៀបដែលកងកម្លាំងសន្តិសុខរបស់ស៊ូដង់ធ្វើការបង្ខិតបង្ខំសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាស្ត្រី ដោយការរំលោភបំពានផ្លូវភេទ ការគំរាមកំហែង និងទម្រង់ផ្សេងៗទៀតនៃការប្រព្រឹត្តិមិនគប្បី។
ឧក្រិដ្ឋកម្មសង្រ្គាម រួមមានការសម្លាប់ ការរំលោភជាប្រព័ន្ធ និងការបាត់ខ្លួនដោយបង្ខំ នៅតែជាបញ្ហាដែលកើតឡើងរៀងរាល់ថ្ងៃ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍ខែនេះពីអង្គការសហប្រជាជាតិ អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ អង្គការគាំពារសិទ្ធិមួយចំនួន និយាយថា ការដាក់ទណ្ឌកម្ម និងការចាត់វិធានការផ្សេងៗ អាចមានឥទ្ធិពលវិជ្ជមាននៅកន្លែងដែលកិច្ចព្រមព្រៀងសន្តិភាពបានបរាជ័យ។
ប៉ូលិសនៃប្រទេសអ៊ូហ្គង់ដាបានចាប់ខ្លួនលោក Kizza Besigye ម្តងទៀតកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមេដឹកនាំនៃគណបក្សប្រឆាំងរូបនេះមានគម្រោងដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីប្រមូលភស្តុតាងអំពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។
ក្រុមប្រឹក្សាចំណាត់ថ្នាក់ភាពយន្តរបស់ប្រទេសកេនយ៉ាបានចោទប្រកាន់សេវាកម្មទស្សនាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត Netflix ថាមិនបានអនុលោមទៅតាមស្តង់ដារក្នុងប្រទេសកេនយ៉ានោះទេ។
ទីក្រុង Arusha នៃប្រទេសតង់សានី (Tanzania) គឺជាទីតាំងដែលនឹងត្រូវមានកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលប្រទេសប៊ូរុនឌី និងក្រុមប្រឆាំងនៅថ្ងៃទី៦ មករា បន្ទាប់ពីការពិភាក្សាបានចាប់ផ្តើមកាលពីខែមុន នៅប្រទេសអ៊ូហ្គង់ដា (Uganda) ។ ប៉ុន្តែកិច្ចចរចាត្រូវបានលុបចោលវិញ ដោយគ្មានការកំណត់សារជាថ្មីក្នុងពេលឆាប់ៗនេះទេ។
ប្រទេសចិនគ្រោងនឹងបង្កើតប៉ុស្តិ៍យោធានៅក្រៅប្រទេសជាលើកដំបូង នៅក្នុងប្រទេសជីប៊ូទី (Djibouti) ដែលស្ថិតក្នុងទ្វីបអាហ្រ្វិកភាគខាងកើត។ ក្រុមអ្នកវិភាគនិយាយថា ការវិវត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តសេដ្ឋកិច្ចពិភពលោកទូលំទូលាយ និងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្អិតរមួតជាមួយនឹងទ្វីបអាហ្វ្រិក។
ទ្វីបអាហ្វ្រិកបានបង្ហាញពីអំនួតរបស់ខ្លួនខាងវិស័យសិល្បៈតាំងពីយូរមកហើយ។ នៅខណៈនេះដែរ សិល្បករនៅអាហ្វ្រិកខាងកើតក៏ទទួលបានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។