លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
មន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋមានការព្រួយបារម្ភនៃការផ្ទុះឡើងសកម្មភាពធ្វើបាតុកម្មនានា ទើបអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាល គោរពខ្លឹមសារដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានផ្តល់តម្លៃដល់ការកសាងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលគ្រោងនឹងចំណាយទៅលើវិស័យសំខាន់ៗរួមមាន វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលគ្រោងនឹងចំណាយចំនួនជាង ៨២២លានដុល្លារ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាថ្លែងថា រឿងក្តីក្តាំរបស់សកម្មជន និងក្រុមមន្ត្រីនៃគណបក្សសង្គ្រោះជាតិ អាចនឹងអូសបន្លាយជាច្រើនខែទៅមុខទៀត ប្រសិនបើមេដឹកនាំនៃគណបក្សជាប់ឆ្នោតក្នុងសភា គ្មានឆន្ទៈនយោបាយ រកច្រកបំបែកជម្លោះបច្ចុប្បន្ន ដែលបានជះឥទ្ធិពលដល់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
តុលាការកំពូលកាលពីព្រឹកថ្ងៃពុធមិនទាន់សម្រេចថា នឹងច្រានចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានរារាំងលោក មាជ សុវណ្ណារ៉ា មិនឲ្យធ្វើដំណើរចេញក្រៅប្រទេសកម្ពុជាដើម្បីទទួលការព្យាបាលជំងឺ។
សេចក្តីជូនដំណឹងចុះហត្ថលេខា ដោយអ្នកតំណាងរាស្ត្របីរូបនៃគណបក្សសង្គ្រោះជាតិនាថ្ងៃទី ១៨ខែ តុលា នេះ បង្ហាញថា ពិធីនេះនឹងរៀបចំឡើងចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា កម្ពុជា បានសម្រេចគម្រោងដាក់ឲ្យមានការដំឡើងប្រព័ន្ធការពារម៉ីស៊ីល តែគម្រោងនេះនៅមិនទាន់អនុវត្តន៍នៅឡើយផងដែរ ដោយត្រូវរងចាំមើលស្ថានការណ៍ជាក់ស្តែង។
អ្នកចូលរួមក្នុងការដង្ហែរូបសំណាកលោក កែម ឡី ពីវត្តពោធិយ៉ារ៉ាម ហៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មកកាន់ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយប្រាប់ VOA ថា ពួកគេចង់ឃើញការធ្វើបុណ្យប្រចាំឆ្នាំរំឮកដល់ការស្លាប់លោក កែម ឡី ដែលមកទល់ពេលនេះ អាជ្ញាធររដ្ឋាភិបាលមិនបានផ្តល់តម្រុយអ្វីថ្មី ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ដែលបានកើតឡើងកាលពីខែកក្កដា។
នៅឯពិធីបុណ្យខួបគម្រប់១០០ថ្ងៃ នៃការស្លាប់របស់លោក អ្នកចូលរួមក្នុងពិធីបុណ្យជាច្រើន បានរំឮកដល់សេចក្តីក្លាហានរបស់លោក ក្នុងការនិយាយរិៈគន់ការដឹកនាំរបស់រដ្ឋាភិបាល ដែលលោកយល់ថា នៅហ៊ុំព័ទ្ធ ដោយអំពើពុករលួយនិងពុំទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជារាស្ត្រខ្មែរ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការមិនផ្តល់ការលើកលែងទោស គឺជាការពង្រឹងនីតិរដ្ឋ ដែលនឹងជួយឲ្យប្រទេសជាតិមានរបៀបរៀបរយ ស្ថិរភាព និងសន្តិសុខ ជាពិសេសជួយឲ្យលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់កម្ពុជា មានកិច្ចដំណើរការទៅមុខប្រកបដោយចិរភាព។
នៅក្នុងការជួបជុំ និងដង្ហែក្បួនប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក នៅកណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទកន្លងទៅ កងសន្តិសុខខ័ណ្ឌដូនពេញ ត្រូវគេដឹងថា បានធ្វើការវាយដំយ៉ាងកម្រោលទៅលើមន្ត្រីមនុស្សម្នាក់នៃអង្គការការពារសិទ្ធិលីកាដូ និងសកម្មជនដីធ្លីម្នាក់ទៀតនៃសហគមន៍បឹងកក់។
ក្នុងជំនួបរបស់លោកស្រី ស្មីត ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អ្នករាយការណ៍ពិសេសរូបនេះ បានជជែកសួរនាំពីសុខភាពរបស់លោក កឹម សុខា ដំណើរក្តីក្តាំប្រឆាំងនឹងលោក កឹម សុខា និងសកម្មជននយោបាយបក្សប្រឆាំង ការបំពេញការងាររបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងស្ថានភាពនៃជនជាតិដើមភាគតិច និងជនបរទេសដែលគ្មានប្រទេសសម្រាប់រស់នៅ។
បេសកកម្មរបស់លោកស្រីកើតមានឡើងមួយថ្ងៃ ក្រោយកងសន្តិសុខខ័ណ្ឌដូនពេញធ្វើការវាយប្រហារលើមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ដែលបានធ្វើការហែរក្បួនប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទកន្លងទៅ។
មន្ត្រីសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានថ្លែងកាលពីថ្ងៃអាទិត្យថា ការមកទស្សនកិច្ចរបស់លោកស្រី Rhona Smith មកកាន់ប្រទេសកម្ពុជា អាចរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងវិញនៃស្ថានភាពសិទ្ធិមនុស្ស ដែលកំពុងយ៉ាប់យឺនខ្លាំងក្នុងប្រទេសកម្ពុជា។
លិខិតរបស់ព្រះតេជគុណ មាស សាខន ធ្វើឡើង នៅខណៈដែលសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការរៀបចំបុណ្យគម្រប់ខួប១០០ថ្ងៃ នៃការស្លាប់លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញនេះ នឹងមកដល់។
អ្នកវិភាគថ្លែងថា គណបក្សនយោបាយនានានៅក្នុងប្រទេសកម្ពុជា គួរតែកុំយកការធ្វើបាតុកម្មដែលធ្វើឡើងនៅក្រៅប្រទេសមកផ្សារភ្ជាប់នឹងនយោបាយនៅក្នុងប្រទេស ដែលកំពុងជួបភាពទ័លច្រក នៅគ្រាដែលគណបក្សប្រឆាំងប្រកាន់ជំហរមិនចូលប្រជុំសភា។
ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាជាលើកទីពីរក្នុងនាមជាប្រធានាធិបតីចិន លោក Xi ក្រៅពីការចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ លោកក៏នឹងចូលជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃច័ន្ទបានសម្រេចផ្តន្ទាទោស លោកអ៊ុំ សំអាន ឲ្យជាប់ក្នុងពន្ធនាគារចំនួន២ឆ្នាំនិង៦ខែ ហើយត្រូវបង់ពិន័យប្រាក់ចំនួន៤លានរៀល (១.០០០ដុល្លារអាមេរិក) ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់ឲ្យមានការរើសអើង»។
យោងទៅតាមសារាចររបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៦ ខែតុលា បានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនយកពន្ធលើប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករ និយោជិតទទួលបានពីការបំពេញការងារនៅតាមរោងចក្រ និងសហគ្រាសទាំងអស់។
លិខិតរបស់លោក ប៉ា សុជាតិវង្ស មិនបានផ្តល់ហេតុផលបន្ថែមនៃការបដិសេធមិនឲ្យមានការរៀបចំបុណ្យខួបគម្រប់១០០នៃការស្លាប់លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញទេ ក្រៅតែពីការសុំឲ្យអ្នកស្នើធ្វើបុណ្យចូលរួមអនុវត្តតាមខ្លឹមសារណែនាំក្នុងលិខិតនោះ។
ព័ត៌មានផ្សេងទៀត